មន្រ្តីអាមេរិក បង្ហើបពីផែនការរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក បៃដិន និងលោក ស៊ី

វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបាននឹងកំពុងធ្វើកិច្ចពិភាក្សាអំពីលទ្ធភាពរៀបចំការសន្ទនាតាមប្រព័ន្ធទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីចិនលោក ស៊ី ជិនពីង នៅរដូវក្តៅនេះ។ នេះបើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

មន្ត្រីរដ្ឋបាលម្នាក់បាននិយាយថា មានការពិភាក្សាអំពីលទ្ធភាពចូលរួមការសន្ទនារវាងលោក បៃដិន និងលោក ស៊ី ប៉ុន្តែយើងមិនបានគ្រោងធ្វើអ្វី ឬបញ្ជាក់អ្វីមួយនៅពេលនេះបានទេ។ ប្រភពមួយដែលដឹងពីផែនការនេះបានបន្ថែមថា លទ្ធភាពសន្ទនាតាមទូរស័ព្ទនារដូវក្តៅនេះ អាចនឹងកើតឡើងនៅខែកក្កដាខាងមុខនេះ ប៉ុន្តែរាល់ការជួបគ្នាផ្ទាល់របស់មេដឹកនាំទាំងពីរនឹងរង់ចាំសិន បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនចប់សិននៅចុងឆ្នាំ២០២២នេះ ។

ការបង្ហើបពីផែនការខាងលើនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជេក ស៊ុលលីវ៉ាន បានជួបពិភាក្សារយៈពេល៤ម៉ោងកន្លះក្នុងប្រទេសលុចសំបួ ជាមួយមន្ត្រីការទូតកំពូលរបស់ចិនលោក យ៉ាង ជីឈី អំពីបញ្ហាជាច្រើន៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner