ក្រសួងសុខាភិបាលរៀបចំមន្ទីរពេទ្យហ្លួងម៉ែក្លាយជាមន្ទីរពេទ្យព្យាបាលមហារីក (Video Inside)

មនី្ទរពេទ្យហ្លួងម៉ែដែលជាមន្ទីរពេទ្យឈានមុខគេក្នុងការជួយសង្គ្រោះជីវិតពលរដ្ឋក្នុងគ្រា ដែលមានការឆ្លងខ្លាំងនូវជម្ងឺកូវីដ១៩នោះ នឹងត្រូវរៀបចំជាមនី្ទរពេទ្យព្យាបាលជំងឺមហារីកវិញ ខណៈដែលកម្ពុជាមានសមត្ថភាពអាចគ្រប់គ្រងបាននូវជម្ងឺកូវីដ១៩។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងក្នុងថ្ងៃចុះពិនិត្យទី១៧ មិថុនាថា សម្តេចនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងសុខាភិបាលសហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីរៀបចំមនី្ទរពេទ្យហ្លួងម៉ែ ឲ្យក្លាយជាមនី្ទរពេទ្យ ព្យាបាលជំងឺមហារីក។

លោកបញ្ជាក់ថា ការចុះពិនិត្យនេះ នឹងវាយតម្លៃចំពោះសម្ភារៈបរិក្ខារពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ដែលអាចប្រើបា្រស់បាន និងអ្វីដែលក្រសួងត្រូវបំពេញបន្ថែម និងធ្វើផែនការមេ ដើម្បីធ្វើឲ្យ សម្រេច បាននូវមនី្ទរពេទ្យហ្លួងម៉ែនេះ ឲ្យក្លាយជាមនី្ទរពេទ្យព្យាបាលជំងឺមហារីក ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រុមការងារបច្ចេកទេសនឹងពន្លឿនដំណើរការនៃ ការរៀបចំ មនី្ទរពេទ្យនេះ ឲ្យបានលឿន ដើម្បីផ្តល់សេវាព្យាបាលជំងឺមហារីកជូនប្រជាពលរដ្ឋ ដំណាក់ កាលដំបូង ដូចជាការថែទាំប្រើជាតិគីមី និងការវះកាត់តូច និងពង្រីកជាបន្តបន្ទាប់ ទៀត ដោយ បន្ថែមម៉ាស៊ីនកាន់តែទំនើបៗ សម្រាប់ការព្យាបាលជំងឺមហារីក កាន់តែខ្ពស់ និងមានប្រសិទ្ធ ភាព។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner