តួលេខចាក់វ៉ាក់សាំងដូសទី៥ បានចំនួន ជាង១៨ម៉ឹននាក់ (Video Inside)
យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ៩ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ១៨ម៉ឺន ២ពាន់ ៨៨នាក់ហើយ ។ កម្ពុជាដោយសារគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជ រដ្ឋាភិបាលនេះហើយ, បាននាំឲ្យតួលេខឆ្លង និងស្លាប់បានធ្លាក់ក្នុងចំណុចសូន្យ ប្រមាណជាង ១ខែមកហើយ។
នៅទន្ទឹមនឹងការចាក់វ៉ាក់សាំងដូសទី៥, ការចាក់វ៉ាក់សាំងដូសទី៤ និងទី៣ នៅតែធ្វើជាបន្ត បន្ទាប់ដដែល ។ យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១៧ មិថុនា បានកើនដល់ចំនួន ១៥លាន ៦ម៉ឺន ៥ពាន់ ៤៩៤នាក់ ដែលស្មើនឹង ៩៤,១៦ ភាគរយ ។
តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ១ម៉ឺន ៧ពាន់ ៥១៤នាក់, ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ១ម៉ឺន ៨៤៣នាក់ ។