លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចូលរួមដាំដើមកោងការ ចំនួន ៥០០០ដើម ដើម្បីអរសាទរ ទិវាបរិស្ថានជាតិ
ខេត្តកំពត៖ នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ លោក ជំទាវ ឌិត នីតា ភរិយា ភរិយា ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចូលរួមដាំដើមកោងការចំនួន ៥០០០ដើម នៅតាមបណ្តោយឆ្នេរសមុទ្រខេត្ត ដើម្បីអរសាទរ ទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥មិថុនា ២០២២ ។
អញ្ជើញចូលរួមក្នុងឱកាសនោះមាន លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួបរិស្ថាន ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប សមាជិកសមាជិកា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងបរិស្ថាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជកា និងបងប្អូនប្រជាសហគមន៍នេសាទភូមិថ្មី ប្រមាណ ៤០០នាក់ ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈភិបាលខេត្តកែប បានជំរុញគ្រប់មន្ទីរ វិស័យទាំងអស់ ក៏ដូចជាសាធារណជនទូទៅក្នុងខេត្ត បន្តចូលរួមដាំដើមឈើឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីធានាការពារគុណភាពបរិស្ថាន ឱ្យបានល្អ លើកំពស់សោភណភាពទីក្រុងបៃតង ។
ឯកឧត្តមបញ្ជាក់ថា អាជាធរខេត្ត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ សំដៅទប់ស្កាត់ការប្រែប្រួសអាកាសធាតុ ការកើនឡើងកំដៅ ការរាំងស្ងួត ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត ពិសេសធ្វើឱ្យការប្រើប្រាស់ធនធានធម្មជាតិបានយូអង្វែង ។
មានប្រសាន៍លើកឡើងក្នុងឱកាសនោះ លោក ជំទាវ ឌិត នីតា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥មិថុនា ឆ្នាំនេះភ្ជាប់ជាមួយ ប្រធានបទ “ថែទាំផែនដី ដើម្បីសុខភាពយើង” ដើម្បីស្វែងរកថាមពលកើតឡើងវិញ បច្ចេកវិទ្យាបៃតង ការកែលំអរគុណភាពខ្យល់ក្នុងទីក្រុង ជនបទនៅទូទាំងពិភាពលោក ពិសេសដើម្បីលើកកំពស់ការយល់ដឹងជាសាធារណៈ អំពីការគ្រប់គ្រង ការប្រើប្រាសធានធានធម្មជាតិប្រកបដោយនិរន្តភាព ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន លើកំពស់សុខភាពសាធារណៈ និងបំផុសឱ្យមានការចួលរួមឱ្យកាន់តែខ្លាំក្លាថែម ទៀតទាំងស្មារតី សម្ភារៈ ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ ។
សូមបញ្ជាក់ថា ការប្រារព្ធទីវាបរិស្ថានជាតិ បរិស្ថានពិភពលោក ឆ្នាំនេះ ក៏មានការហការជាមួយក្រុមហ៊ុន ISI ដោយបានចែកជូនអាវយឺតដល់អ្នកចូលរួម និងសហការរៀបចំ សម្រាប់ដំណើការកម្មវិធី និងរួមគ្នាធ្វើការដំា ដើមកោងកាងចំនួន ៥០០០ដើមផងដែរ ៕ sila sarin











