ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ វណ្ណ លុយ ឧបត្ថម្ភថវិកាជាង ២លានរៀលសម្រាប់ចូលរួមសាងសង់ផ្ទះជូនស្ត្រីរងគ្រោះដោយភ្លើងឆេះផ្ទះនៅភូមិព្រៃមាន់ ក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ លោក ពៅ ថារិន មេ ភូមិ ព្រៃមាន់ បានឱ្យដឹងថា តាមរយៈការអំពាវនាវរបស់ក្រុមអ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះក្រុមការងារ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បាននាំយកថវិកា ៨០ម៉ឺនរៀល និងស្បៀងអាហារមួយចំនួន ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ឧបត្ថម្ភ ថវិកា ០១លានរៀល លោកឧក ញ៉ា សេង ទៀង និងលោកជំទាវ វណ្ណ លុយ ឧបត្ថមថវិកា ៤០ម៉ឺនរៀល ជូនស្ត្រីមេម៉ាយឈ្មោះ អ៊ុល ចិន្តា អាយុ ៤៥ ឆ្នាំរស់នៅភូមិព្រៃមាន់ ដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះអស់សល់តែខោអាវ ១ ចង្កេះកាលពីយប់ថ្ងៃទី ១៣ ខែ មិថុនាកន្លង មក ដោយសារការទុស្សេខ្សែភ្លើងពេលយប់ ។

លោកមេភូមិព្រៃមាន់ បានបញ្ជាក់ ឲ្យដឹងទៀតថា គិតចាប់តាំងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨នេះ ថវិកាសរុបដែលសប្បុរសជននានាបានឧបត្ថម្ភដល់ស្ត្រីរងគ្រោះខាងលើមានចំនួនសរុប ០៤ លាន ៧៤ ម៉ឺនរៀល កង់ ០២គ្រឿង រួមនិងស្បៀងអាហារមួយចំនួនធំផងដែរ ។

ដោយឡែក ការពិភាក្សា និងឯកភាព របស់ក្រុមការងារ អ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងថវិកា ០៣លានរៀលត្រូវបានស្ត្រីរងគ្រោះប្រគល់ឲ្យលោក ពៅ ថារិន មេភូមិព្រៃមាន់ ដើម្បីចំណាយលើការសាងសង់ផ្ទះស័ង្កសីផ្ទាល់ដីមួយខ្នងទំហំ ៥,០ម៉ែត្រគុណនិង ៧ម៉ែត្រ ជូនក្រុមគ្រួសារស្រី្តរងគ្រោះ បានស្នាក់នៅឡើងវិញ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner