Zidane ចង់ត្រលប់ទៅដឹកនាំវិញ ស្របពេលមានការចាប់អារម្មណ៍ពី PSG

លោក ZINEDINE ZIDANE បង្ហាញពីបំណងប្រាថ្នាក្នុងការវិលត្រឡប់ទៅគ្រប់គ្រងបាល់ទាត់វិញចំពេលមានការចាប់អារម្មណ៍ពីក្លឹបអ្នកមានបារាំង Paris Saint-Germain បន្ទាប់ពីចែកផ្លូវគ្នាជាមួយលោក Mauricio Pochettino ។ បុរសសញ្ជាតិបារាំងវ័យ ៤៩ ឆ្នាំរូបនេះបានចាកចេញពី Real Madrid ជាលើកទីពីរក្នុងរដូវក្តៅឆ្នាំ ២០២១ ។

Zidane អាចទទួលយកការងារនេះបាន ខណៈដែលគាត់ចង់ត្រឡប់ទៅកាន់តំណែងជាអ្នកគ្រប់គ្រងវិញ ដោយបញ្ជាក់ថាគាត់នៅតែមានចំណង់ចង់បន្តអាជីពបាល់ទាត់ ។ នៅក្នុងបទសម្ភាសន៍ជាមួយ Telefoot លោក Zidane បាននិយាយថា “បាទ ខ្ញុំចង់បន្តនៅលើផ្លូវនេះ” ។

Zidane ត្រូវបានគេជឿថា នឹងឈានដល់ការផ្លាស់ទៅ PSG ហើយគ្រោងធ្វើដំណើរទៅប្រទេសកាតាដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ៕
ប្រភព៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner