វៀតណាមបន្តរកឃើញកូវីដ ជាង៥០០នាក់ ស្លាប់គ្មាន
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៥២១ទៀត កាលពីថ្ងៃទី២០ មិថុនា ម្សិលមិញ។
ក្រសួងថា ហាណូយរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗនេះ ចំនួន ១៤១ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន២៧ករណី និងខេត្ត Phú Thọ ចំនួន ២៧ករណី។ ទោះជាយ៉ាងណាក្នុងរបាយការណ៍ ម្សិលមិញ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។
គិតត្រឹមយប់ថ្ងៃទី២០ ខែមិថុនា វៀតណាមមានកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៣៨,១៦១នាក់ ជាសះស្បើយចំនួន ៩,៦១១,៤០០នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៣នាក់ ៕ សារ៉ាត


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ