ថៃបន្តរកឃើញកូវីដប្រចាំថ្ងៃ ជាង ១៧០០នាក់ ស្លាប់មនុស្ស ២១នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក ៖ នៅថ្ងៃ ទី២១ ខែមិថុនា នេះ ក្រសួងសុខាភិបាលថៃ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៧១៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,១៣៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គិតត្រឹមព្រឹកថ្ងៃទី២១ មិថុនានេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៥០២,៥៤២ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,៥០៦នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៤៥លាននាក់ ៕ សារ៉ាត


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ