លោក Ryan Giggs សម្រេចចិត្តចុះចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Wales

លោក Ryan Giggs បានបញ្ជាក់ថា លោកនឹងចុះចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Wales ភ្លាមៗ ។ បុរសសញ្ជាតិវេលស៍ បានបញ្ជាក់ពីការសម្រេចចិត្តបែបនេះបន្ទាប់ពីការពិភាក្សាជាមួយ FAW ដើម្បីកុំឱ្យ “ប៉ះពាល់ដល់ អស្ថិរភាព ឬគ្រោះថ្នាក់” ការរៀបចំរបស់ Dragons សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៥៨ នៅចុងឆ្នាំនេះ។

អតីតខ្សែបម្រើស្លាបរបស់ Man Utd បានដកខ្លួនចេញពីតួនាទីជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភលើសង្សារចាស់ ទោះបីជាលោកបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់នេះ និងប្តេជ្ញាលុបឈ្មោះចេញក៏ដោយ។ទោះបីជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទនៃការកាត់ក្តីត្រូវបានពន្យាពេលរហូតដល់ខែសីហា ហើយ Giggs មានអារម្មណ៍ថាការតស៊ូផ្លូវច្បាប់ នឹងក្លាយជាការរំខាននៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅកាតារដូវរងារនេះ។

សេចក្តីថ្លែងការណ៍នោះសរសេរថា “បន្ទាប់ពីការពិចារណាជាច្រើន ខ្ញុំបានចុះចេញពីតំណែងជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិវេលស៍ ភ្លាមៗ។ ខ្ញុំមិនចង់ឱ្យការរៀបចំរបស់ប្រទេសសម្រាប់ការប្រកួត World Cup ត្រូវរងផលប៉ះពាល់ អស្ថិរភាព ឬមានគ្រោះថ្នាក់ គ្រប់បែបយ៉ាងដោយការចាប់អារម្មណ៍បន្តជុំវិញករណីនេះ»៕
ប្រភព ៖ Mirror Football
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner