ទូតអាល្លឺម៉ង់ចប់អាណត្តិនៅកម្ពុជា ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ កម្ពុជា-អាល្លឺម៉ង់ នៅតែល្អប្រសើរ ទោះបីជួបវិបត្តិជំងឺកូវីដ១៩ ក៏ដោយ

ភ្នំពេញ ៖ ក្នុងជំនួបជម្រាបលាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិការងារនៅឆ្នាំ២០២២នេះ បានលើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ មានភាពរីកចម្រើនលូតលាស់គួរឱ្យកត់សម្គាល់ បើទោះបីជួបវិបត្តិជំងឺកូវីដ១៩ ក៏ដោយនោះ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចប់អាណត្តិការងាររូបនេះ បានជម្រាបសម្តេចតេជោថា ក្នុងកំលុងពេលបំពេញការងារនៅកម្ពុជារយៈពេលប្រមាណជា ៣ឆ្នាំមកនេះ លោកបានយកចិត្តទុកដាក់ខ្ពស់ទៅលើទំនាក់ទំនង ក៏ដូចជា កិច្ចសហប្រតិបត្តិការទ្វេភាគី។

ឯកឧត្តម បានគូសបញ្ជាក់ថា ទោះបីមានឧបសគ្គដោយជំងឺកូវីដ១៩យ៉ាងណាក្តី តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់ មានការរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែង អស់កម្លាំងកាយចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរ គួរឱ្យកត់សម្គាល់ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជូនពរឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យ ក្នុងបេសកកម្មការងារបន្តរបស់ឯកឧត្តម ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner