ឯកឧត្តម សន្តិបណ្ឌិត សុខ ផល អញ្ជើញទទួលជួបពិភាក្សា ការងារ ជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដែលកំពុង បំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បាន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ ខ្ពស់ក្រសួងនគរបាលវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តម សេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ដ្រីក្រសួង នគរបាល វៀតណាមនៅទីស្តីការក្រសួង។គណៈប្រតិភូ អញ្ជើញបំពេញ មក ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២០-២២ ខែមិថុនា ឆ្នាំ២០២២។

ប្រភពមន្រ្តីក្រុមការងារបញ្ជាក់ថា ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដែលមក បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ព្រម ទាំងកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលវៀតណាម។

ឯកឧត្តម បានមានប្រសាសន៍លើកឡើងអំពីសភាពការណ៍អន្តរជាតិ និងក្នុងតំបន់ព្រមទាំងកិច្ចសហប្រតិបត្តការ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ព្រមទាំងភាពជោគជ័យរបស់រាជរដ្ឋភិបាលកម្ពុជាក្រោម ការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner