កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦នៅភ្នំពេញបញ្ចប់ដោយជោគជ័យ (Video Inside)

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយ ជោគជ័យ នៅជាមួយនឹងការអនុម័តសេចក្តីប្រកាសរួមគ្នាមួយនៅថ្ងៃទី២២មិថុនា។ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាដែលដឹកនាំ កិច្ចប្រជុំ បានធ្វើសន្និសីទកាសែតក្រោយកិច្ចប្រជុំបានបញ្ចប់។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦រយៈពេលកន្លះថ្ងៃ ក៏មានការអញ្ជើញចូលរួម ផងដែរពីរដ្ឋមន្ត្រី ការពារជាតិមីយ៉ាន់ម៉ានាយឧត្តមសេនីយ៍ មីយ៉ា ទុន អូ (Mya Tun Oo) ។

ប្រទេសមីយ៉ាន់ម៉ា ដោយសារតែវិបត្តិថ្ងៃទី១កុម្ភៈឆ្នាំ២០២១ដែលមានការចាប់លោកស្រីអង់ សានស៊ូជីនិងការ បង្ក្រាបសមាជិកនានាដែលជាគណបក្សនយោបាយកាន់អំណាចក្នុង ប្រទេសនោះមក, ការចូលប្រជុំរបស់មន្ត្រីនយោបាយក្នុងនាមជាសមាជិកអាស៊ានត្រូវបាន គេហាមឃាត់។

ការអនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចប្រជុំរដ្ឋ មន្ត្រីការពារ ជាតិអាស៊ាន លើក ទី១៦នេះ គឺជាលើកដំបូងហើយខណៈដែលការស្នើ របស់កម្ពុជាជាប្រធានអាស៊ាន មិនបានជំទាស់ដោយបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន ដទៃទៀតនោះឡើយ។ សម្តេចពិជ័យសេនាទៀបាញ់ បានថ្លែងបញ្ជាក់ប្រាប់ទៅក្រុមអ្នក កាសែតដែលចង់ដឹងបន្ថែមនូវវត្តមានចូលរួមរបស់រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា។

កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានជជែកលើការចែករំលែកព័ត៌មាន រវាង គំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍,  សំណើរបស់ឥណ្ឌាសុំរៀបចំ លំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា និងការរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការ ពារជាតិអាស៊ានជាមួយប្រទេសបូកមួយចំនួននៅខែវិច្ឆិកា ឆ្នាំ២០២២។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner