ខូចខាតផ្ទះពលរដ្ឋ ៥២ខ្នង ក្នុងគ្រោះខ្យល់កន្ត្រាក់នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋខូចខាតកើនដល់ ៥២ខ្នង ក្នុងនោះទាំងស្រុង ៣ខ្នង ក្នុងគ្រោះខ្យល់កន្ត្រាក់ពេលភ្លៀងធ្លាក់នៅក្រុងសិរីសោភ័ណកាលពីថ្ងៃទី២៥ខែមិថុនាវេលាម៉ោងប្រហែល ១៨.៣០នាទីយប់ ។

មកទល់នឹងថ្ងៃទី២៦ ខែមិថុនា មន្ត្រី កម្លាំងនិងក្រុមការងារបានសម្រុកចុះជួយជួសជុលផ្ទះពលរដ្ឋនិងសម្រួលឱ្យមានសណ្តាប់ធ្នាប់ឡើងវិញនូវដើមឈើ និងសំណង់នានា ។ នេះបើតាម លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណប្រាប់ពេលដឹកនាំក្រុមការងារមានមន្ត្រីអាជ្ញាធរ កម្លាំងនគរបាល ទាហាន កងរាជអាវុធហត្ថចុះជួយជួសជុលផ្ទះពលរដ្ឋដែលរងមហន្តរាយ ។

លោកបន្តថា ចំពោះមុខត្រូវរៀបចំឱ្យពលរដ្ឋដែលបាត់បង់ផ្ទះសម្បែងទាំងស្រុងឱ្យមានទីជម្រកស្នាក់នៅបណ្តោះអាសន្ន ហើយប្រញាប់ប្រញាល់ជួសជុលផ្ទះពួកគេ ។ ឯផ្ទះដែលខូចខាតធ្ងន់ មធ្យម ក៏ត្រូវជួសជុលបន្ទាន់ផងដែរ ។

ឯវរសេនីយ ស៊ី ឌី អធិការនគរនគរបាលក្រុងសិរីសោភ័ណប្រាប់ថា ៖ នាយប់ថ្ងៃទី២៥ ខែមិថុនា ភ្លៀងធ្លាក់ខ្លាំង និងមានខ្យលកន្ត្រាក់បានធ្វើឱ្យប៉ះពាល់ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣សង្កាត់ក្នុងនោះ សង្កាត់កំពង់ស្វាយ ១៣ខ្នងផ្ទះ(របេីកដំបូល) , សង្កាត់ព្រះពន្លា ៣៧ ខ្នងផ្ទះ (របេីកដំបូល ) និងសង្កាត់អូរអំបិល ២ខ្នងផ្ទះ (របេីកដំបូល ) សរុបទាំង៣សង្កាត់ផ្ទះពលរដ្ឋរងគ្រោះ ចំនួន ៥២ខ្នងផ្ទះ ៕ ដោយ៖ ឃិន គន្ធា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner