ឯកឧត្តម គង់ សោភ័ណ្ឌ ៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកមនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាពដើម្បីលើកម្ពស់ផាសុខភាពនិងជីវភាពរស់នៅជូនប្រជាពលរដ្ឋ

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកមនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាពដើម្បីលើកម្ពស់ផាសុខភាពនិងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ។ ឯកឧត្តម បានបញ្ជាក់បែបនេះ ក្នុងពិធីសម្ភោធផ្លូវបេតុងអាមេប្រវែង ២០០០ម៉ែត្រ ទទឹង ៩ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ នៅភូមិបារាជ ភូមិស្វាយជ្រំ ស្រុកខ្សាច់កណ្តាល និងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯមនារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងថា ការកសាង និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាចលករមួយដ៏ប្រសើរ ដែលជួយសម្រួលដល់លំហូរដោយសេរីគ្រប់ផ្នែកទាំងអស់ លើគ្រប់វិស័យ ដើម្បីជួយទប់លំនឹងស្ថិរភាពកំណើនម៉ាក្រូសេដ្ឋកិច្ច រួមទាំងការលើកកម្ពស់កម្រិតជីវភាព និងគុណភាពជីវិត របស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្ដថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេ នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក «មនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព ដើម្បីលើកកម្ពស់ ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner