អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ចចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។

លោក ហេង សុផាត ប្រធាននាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច បានអានរបាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាន ជូនគណៈអធិបតី និងអង្គប្រជុំទាំងមូលដោយក្នុងនោះមានការិយាល័យ០៥ ចំណុះនាយកដ្ឋានរួមមាន៖
១-ការិយាល័យរដ្ឋបាល-សរុប
២-ការិយាល័យតាមដានវាយតម្លៃ អភិបាលកិច្ចល្អ និងគ្រប់គ្រងទិន្នន័យ
៣-ការិយាល័យសវនកម្មតាមបណ្តឹង
៤-ការិយាល័យស្រាវជ្រាវ និងផ្សព្វផ្សាយ
៥-ការិយាល័យអភិវឌ្ឍអភិបាលកិច្ច និងសុចរិតភាព

បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង បានមានប្រសាសន៍ផ្តាំផ្ញើ និងផ្តល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖

  • ត្រូវខិតខំប្រឹងប្រែងការងារបន្តដើម្បីអង្គភាពយើង
  • ត្រូវខិតខំបន្តការសិក្សាបន្ថែមទៀត និងមានវគ្គបណ្តុះបណ្តាលជំនាញសវនកម្ម
  • យើងមិនបានរៀបចំពិធីជួបសំណេះសំណាលប៉ុន្មានឆ្នាំកន្លងមកនេះដោយសារជំងឺCovid
  • ត្រូវពង្រឹងនូវស្មារតី ឆន្ទៈ សុក្រិត្យ ឱ្យបានច្បាស់លាស់ក្នុងការចុះបំពេញបេសកកម្មសវនកម្ម ដើម្បីមាតុភូមិ និងក្រសួងមហាផ្ទៃយើងផងដែរ
  • ត្រូវគោរពវិន័យ ទាំងផ្នែកស៊ីវិល និងផ្នែកសន្តិសុខសាធារណៈ
  • ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ ស្លូតបូត ម៉ឺងម៉ាត់ គោរពច្បាប់ជាដាច់ខាត
  • ជំរុញពង្រឹងការងារតាមការិយាល័យនីមួយៗឱ្យបានល្អ
    -ការិយាល័យរដ្ឋបាល-សរុប ជាសេនាធិការជូននាយកដ្ឋាន
    -ត្រូវចេះសាមគ្គីគ្នាទៅវិញទៅមកក្នុងអង្គភាពយើង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង បានថ្លែងអណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានស្វះស្វែងរកជំនួយវ៉ាក់សាំងចាក់ជូនប្រជាជនគ្រប់ៗគ្នា និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែងតែគាំទ្រលើការងារ អគ្គសវនកម្មផ្ទៃក្នុងផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner