រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលរួមក្នុងពិធីអបអរសាទរការ​ប្រកាសចូលកាន់​តំណែងប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន

ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបាន សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំងជាបេសកជនពិសេសតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងពិធីអបអរសាទរការប្រកាសចូលកាន់​តំណែងរបស់ឯកឧត្ដមហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ជាប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ដែលបានប្រព្រឹត្តទៅនៅសារមន្ទីរជាតិវិចិត្រសិល្បៈ ក្នុងរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ រួមជាមួយថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់ និងសកលលោក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner