ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបាន សម្ដេចតេជោ ចាត់តាំងជាបេសកជនពិសេសដើម្បីចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ឯកឧត្ដមហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ជាប្រធានាធិបតីទី១៧

ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបាន សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំងជាបេសកជនពិសេសតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងពិធីអបអរសាទរការប្រកាសចូលកាន់តំណែងរបស់ឯកឧត្ដមហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ជាប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ដែលបានប្រព្រឹត្តទៅនៅសារមន្ទីរជាតិវិចិត្រសិល្បៈ ក្នុងរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ រួមជាមួយថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់ និងសកលលោក។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner