ន័រវេសសន្យាផ្តល់ជំនួយបន្ថែមជាងមួយពាន់លានដុល្លារដល់អ៊ុយក្រែន (Video inside)

អូស្លួ៖ នាយករដ្ឋមន្រ្តីន័រវេសលោក ចូណាស់ ហ្គាស្តរ បាននិយាយថា ប្រទេសន័រវេសបានសន្យាផ្តល់ជំនួយបន្ថែមប្រមាណ ១.០៤ពាន់លាន ដុល្លារ ដើម្បីគាំទ្រដល់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២២ និង២០២៣។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី លោក ហ្គាស្តរ បានបញ្ជាក់ថា កញ្ចប់ថវិកា ជំនួយខាងលើនេះ គឺដើម្បីជួយអ៊ុយក្រែនគាំទ្រប្រជាជនដែល ត្រូវការ ជំនួយ សម្រាប់ការការពារខ្លួន និងការកសាងប្រទេសឡើងវិញ។

សេវាសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា លោក ហ្សេលេនស្គី បានជួបជាមួយលោក ហ្គាស្ត័រ នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់ទីក្រុងកៀវ។

ក្នុង អំឡុងកិច្ចពិភាក្សាខាងលើនេះ លោក ហ្សេលេនស្គី បានថ្លែង អំណរគុណ ដល់លោក ស្តរ សម្រាប់ការគាំទ្រផ្នែកការពារជាតិ នយោបាយ និងមនុស្សធម៌ ក៏ដូចជាការសម្រេចចិត្តផ្តល់ថវិកា ជំនួយបន្ថែមប្រមាណ ១.០៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។

បើតាមរដ្ឋាភិបាលន័រវេស គិតមកទល់ពេលនេះ ប្រទេសរបស់ខ្លួន បានបរិច្ចាគប្រាក់ប្រហែល ២១០លានដុល្លារក្នុងការគាំទ្រដល់ អ៊ុយក្រែន និងប្រទេសជិតខាង ដើម្បីឆ្លើយតបទៅនឹងការឈ្លានពាន ផ្នែកយោធារបស់រុស្ស៊ី៕
ប្រភព៖ BBC និងស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner