ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារថ្លែងអំណរគុណដល់សប្បុរសជន និងក្រុមហ៊ុននានា ជាបន្តបន្ទាប់ ដែលបានចូលរួមចំណែកបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាល គាំទ្រសកម្មភាពបោសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា

ភ្នំពេញ៖ យោងតាមទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ ដល់សប្បុរសជន ព្រមទាំងអង្គភាពក្រុមហ៊ុននានាជាបន្តបន្ទាប់ ដែលបានចូលរួមចំណែកបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាល ដើម្បីគាំទ្រសកម្មភាពបោសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្វីដែលសំខាន់ គឺការឈានទៅបញ្ចប់ សោកនាដកម្មលើប្រជាជនកម្ពុជាដែលស្លាប់ និងរបួសដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលជាឃាតកលាក់មុខនៅសេសសល់លើទឹកដីកម្ពុជា ។

ដើម្បីសម្រួលដល់ការចូលរួមទាំងនេះ សម្តេចតេជោ ហ៊ុន សេន សូមឲ្យសប្បុរសជនធ្វើទំនាក់ទំនងទៅឯកឧត្ដម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាមលេខទូរស័ព្ទ ០១២ ៩៦១៩៧១ ដែលនឹងប្រមូលថវិកានេះបញ្ចូលទៅគណនេយ្យរបស់អាជ្ញាធរមីនកម្ពុជា៕ ដោយ វណ្ណលុក

សារលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន មានដូចខាងក្រោមនេះ ៖

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner