ព្យុះទីហ្វុង ហាជីប៊ីស ត្រូវបានរំពឹថា នឹងធ្វើដំណើរទៅដល់កោះ ហុនហ្ស៊ុ របស់ជប៉ុន នាចុងសប្តាហ៍នេះ

ជប៉ុន៖ ព្យុះទីហ្វុង ហាជីប៊ីស ត្រូវបានគេព្យាករណ៍ថា កំពុងសំដៅឆ្ពោះមករក កោះហុនហ្ស៊ុ របស់ជប៉ុន ហើយវាអាចនឹងបោកបក់កាត់ចំតំបន់ តាន់តូ នៅចុងសប្តាហ៍នេះ។ យ៉ាងណាមិញ គន្លងផ្លូវពិតប្រាកដរបស់ព្យុះទីហ្វុងនេះ នៅមិនទាន់អាចកំណត់ច្បាស់ឡើយ ប៉ុន្តែដោយសារវាមានទំហំធំធេងពេក តំបន់ដែលមិនរងការប៉ះពាល់ដោយផ្ទាល់ក៏ដោយ ក៏អាចនៅរងឥទ្ធិពលខ្លាំងដែរ។

បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះទីហ្វុងដ៏កំណាចនេះ អាចមានកម្លាំងខ្យល់បក់អតិបរមាខ្ទង់១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកសហរដ្ឋអាម៉េរិកវិញ បានអះអាងដែរថា កម្លាំងខ្យល់នៃព្យុះទីហ្វុង ហាជីប៊ីស នេះ អាចកើនឡើងដល់២៥៩គីឡូម៉ែត្រក្នុងម៉ោង ពោលគឺស្មើនឹងព្យុះហឺរីខិនកម្រិតទី៥ ដែលជាកម្រិតខ្ពស់ជាងគេមួយ។

សូមបញ្ជាក់ថា ព្យុះទីហ្វុង ហាជីប៊ីស គិតត្រឹមរសៀលថ្ងៃពុធនេះ កំពុងស្ថិតក្បែរទីប្រជុំកោះ អូហ្គាសាវ៉ារ៉ា ហើយបើតាមការព្យាករណ៍នោះ វាកំពុងបន្តឆ្ពោះមករកកោះ ហុនហ្ស៊ុ ហើយអាចបោកបក់ត្រូវចំតំបន់ តាន់តុ នៃកោះនេះ នៅយប់ថ្ងៃសៅរ៍ ឬ មួយក៏រំលងអធ្រាត្រថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner