ទីភ្នាក់ងារអវកាសរុស្ស៊ី មានផែនការបង្កើតផ្កាយរណបបំបាំងកាយ ដើម្បីគេចចេញពី ការស៊ើបអង្កេតរបស់ប្រទេសដទៃ
អត្ថបទដោយ៖
Kien Sereyvuth
រុស្ស៊ី៖ ទីភ្នាក់ងារអវកាស រ៉ូសកូសម៉ូស របស់ប្រទេសរុស្ស៊ី បានដាក់ពាក្យសុំប្រកាសសិទ្ធិលើបច្ចេកវិទ្យាផ្កាយរណប ដែលអាចកែប្រែរូបរាងវាបាន ដើម្បីបំបាំងខ្លួនពីផ្កាយរណបស៊ើបការណ៍របស់ប្រទេសដទៃ។

ការស្នើសុំរបស់ទីភ្នាក់ងារអវកាសរុស្ស៊ីនេះ បានកើតមានឡើងក្រោយនាពេលថ្មីៗនេះ មានរបាយការណ៍ថា រុស្សី បានប្រទះឃើញការផ្លាស់ទីតាំងគួរឲ្យកត់សម្គាល់ នៃផ្កាយរណបយោធារបស់សហរដ្ឋអាម៉េរិកនៅក្នុងទីអវកាស។

គោលដៅនៃបច្ចេកវិទ្យាខាងលើរបស់រុស្ស៊ី គឺមានគោលបំណងជួយលាក់ពួកផ្កាយរណបរបស់ខ្លួនពីពពួកផ្កាយរណបដែលមានមុខងារប្រើប្រាស់ឧបករណ៍ ដើម្បីស៊ើបការណ៍លើផ្កាយរណបដទៃ ហើយធ្វើការវិភាគព្រមទាំងប្រមូលទិន្នន័យពីផ្កាយរណបទាំងនោះទៀតផង៕ធ.ដ
