រដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥
បាត់ដំបង៖កិច្ចប្រជុំផ្សព្វផ្សាយនូវលិខិតបទដ្ឋាននិងកិច្ចការនានាដែល ពាក់ព័ន្ធទៅនឹងដំណើរការក្នុងការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥បាន ប្រព្រឹត្តិទៅនៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០២២នេះក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងកិច្ចប្រជុំនេះបានផ្តោតសំខាន់ ដើម្បីផ្សព្វផ្សាយជូនដល់អាជ្ញាធររដ្ឋបាល ក្រុង-ស្រុក និងមេឃុំ-ចៅសង្កាត់ ដែលជាប់ឆ្នោតសម្រាប់អាណត្តិទី៥តាមការណែនាំរបស់ ក្រសួងមហាផ្ទៃ។
ក្នុងឱកាសនេះឯកឧត្តម សុខ លូ បានណែនាំដល់រដ្ឋបាលគ្រប់ លំដាប់ថ្នាក់នៅក្នុងមូលដ្ឋានស្រុក-ក្រុង ជាពិសេស មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាទាំងអស់ដែលជាប់ឆ្នោតថ្មីក្នុងអាណត្តិទី៥ ដែល នឹងត្រូវចូលកាន់តំណែងរបស់ ខ្លួនប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវតែបន្ត ខិតខំប្រឹងប្រែងក្នុងការបម្រើសេវាសាធារណៈ និង សេវាតម្រូវការ ចាំបាច់ជូនប្រជាពលរដ្ឋមូលដ្ឋានខ្លួនឲ្យបានល្អ។ ត្រូវបន្តយកចិត្ត ទុកដាក់ជួយដល់ពួកគាត់ ខណៈដែលពួកគាត់កំពុង ជួបហើយត្រូវការ ឲ្យយើងជួយ។
ឯកឧត្តម សុខ លូ ក៏បានរំលឹកដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ត្រូវបន្តចុះត្រួតពិនិត្យ និងធ្វើការណែនាំ ប្រជាពលរដ្ឋដែល នៅមិន បានចាក់វ៉ាក់សាំងមិនថា៖ដូសមូលដ្ឋាន ឬដូសទី៣ ទី៤ និងទី៥ ត្រូវចុះស្រង់ ស្ថិតិនិងជំរុញឱ្យប្រជាពលរដ្ឋរបស់ខ្លួនដែល មិនទាន់ បានចាក់ ត្រូវមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន




