អាហ្វហ្គានីស្ថានអះអាងថា មេដឹកនាំក្រុមអាល់កៃដា ប្រចំាតំបន់អាស៊ីខាងត្បូងបានលស្លាប់ ក្នុងការបង្រាបដោយ កងកម្លំាងចម្រុះសហរដ្ឋអាមេ៉រិក និងអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ កងកម្លាំងចំរុះសហរដ្ឋអាមេ៉រិក និង អាហ្វហ្គានីស្ថានបានដឹកនំាការវាយសម្រុកមួយនៅស្រុក មូសាកាឡា ខេត្ត ហេលម៉ាន់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នំា២០១៩ រហូតបានផ្តាច់ជីវិតមេដឹកនាំក្រុមភេរវករអាល់កៃដា សាខាប្រចាំតំបន់អាស៊ីខាងត្បូង នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ។

មេដឹកនាំអាល់កៃដារូបនេះ មានឈ្មោះថា អាស៊ីម អ៊ូម៉ារ គឺជាម្ចាស់សាខាប្រចាំតំបន់អាស៊ីខាងត្បូង ដោយផ្តោតសំខាន់លើតំបន់ឧបទ្វីបឥណ្ឌា (ក្រុម AQIS) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ។
បើតាមមន្ត្រីសន្តិសុខជាតិអាហ្វហ្គានីស្ថាន ជនសង្ស័យ អាស៊ីម អ៊ូម៉ារ ត្រូវបានគេសម្លាប់ជាមួយសមាជិករបស់ក្រុម AQIS ចំនួន០៦នាក់ផ្សេងទៀត ដែលភាគច្រើនជាជនជាតិប៉ាគីស្ថាន ខណៈកន្លងមកមានការផ្សព្វផ្សាយថា មេដឹកនំាក្រុមអាល់កៃដារូបនេះ ក៏បានចូលដៃជាមួយក្រុមឧទ្ទាមតាលីបង់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner