សម្ដេចតេជោ ហ៊ុន សែន ណែរនាំឱ្យកីឡាករ-កីឡាការិនីទាំងអស់ កុំប្រើ ប្រាស់ សារធាតុ ហាម ឃាត់ ក្នុងពេលប្រកួត
ភ្នំពេញ៖ ក្នុងឱកាសពិធីសំណេះ សំណាលជាមួយ ប្រតិភូ កីឡា អាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ និងធ្វើការណែរនាំដល់កីឡាករ-កីឡាការិនី ទាំងអស់ សូមកុំប្រើប្រាស់សារធាតុញៀន ឬសារធាតុហាមឃាត់ សម្រាប់ ការ ប្រកួត នាំ ឱ្យខូច មុខ មាត់ និងកិត្តិយសរបស់ប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីទាំងអស់ សូម គិត គូរ ដល់ មុខមាត់ និងកិត្តិយសជាតិ ទោះជាបានមេដាយមាសក៏ដោយ តែបើ យើង ប្រើប្រាស់គ្រឿងញៀន ឬ សារធាតុហាមឃាត់ក្នុងពេលប្រកួត ក៏មិនមានន័យអ្វីដែរ។
សូមជម្រាបថា ព្រឹត្តិការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ កម្ពុជា បញ្ជូនប្រតិភូកីឡាចូលរួមសរុប ១៦៦នាក់ លើប្រភេទកីឡាចំនួន១១ រួមមាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់ ៧ម្ខាង បាល់បោះជិះរទេះបុរសនារី បូស្យា វាយសី និងអុក ៕ ដោយ វណ្ណលុក






