សម្ដេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែចង្កូត

ភ្នំពេញ៖ ក្នុងឱកាសពិធីសំណេះ សំណាលជាមួយ ប្រតិភូ កីឡា អាស៊ានប៉ារ៉ាហ្គេម មុននឹងចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតឱ្យ រថយន្ត ចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែពីចង្កូតស្ដាំ ទៅចង្កូតឆ្វេង នោះឡើយ។

ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែល បានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាក លេខប្រើប្រាស់។

ត្រង់ចំណុចនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា នេះ មិនអនុញ្ញាតដាច់ខាតនូវ ការនាំចូលបន្ត នូវឡានចង្កូតស្ដាំនេះ ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែល បានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner