សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបិទការនាំចូលរថយន្តចង្កូតស្តាំងពីខាងក្រៅឱ្យបានជាដាច់ខាត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យសមត្ថកិច្ច និងភាគី ពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការបិទការនាំចូលរថយន្តចង្កូតស្តាំងពីខាង ក្រៅជាដាច់ខាត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានស្នើដូចនេះ ក្នុងពិធីសំណេះ សំណាល ជាមួយ ប្រតិភូ កីឡា អាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួត កីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសមត្ថកិច្ច និងភាគីពាក់ទាំងអស់ ត្រូវធ្វើការបិទការនាំចូលរថយន្តចង្កូតស្តាំងពីខាងក្រៅជាដាច់ខាត។ ចំពោះរយថន្តចង្កូតស្តាំនៅព្រំដែនហើយបម្រុងនាំចូល គឺឱ្យគេយក ទៅវិញ បើនាំយកមកគឺត្រូវចាប់យកតែម្តង។ សម្តេចតេជោក៏បាន ស្នើគ្រប់ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាកុំឱ្យមាននាំ យករថយន្តចង្កូតស្តាំលួចលាក់ ឬស្នើសុំមកជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា រថយន្តចង្កូតស្តាំនៅ ក្នុងប្រទេស កម្ពុជាដែលកំពុងដំណើរការមានជាងពីរពាន់គ្រឿង មិនទាន់ដូរចង្កូត ហើយជាងបួនពាន់គ្រឿង បានប្តូររួចហើយ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner