អាមេរិកជឿជាក់ថា វាមិនទាន់ដល់ពេលសមស្របសម្រាប់កិច្ចចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងក្រុងគៀវ ហើយភាគីទាំងពីរមិនទាន់ត្រៀមខ្លួនសម្រាប់ការចរចាបែបនេះទេ

អត្ថបទដោយ៖
AMS OneMinute

នេះបើតាមអ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) សម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ លោក John Kirby បានប្រាប់ Fox News កាលពីថ្ងៃអាទិត្យ។

នៅពេលសួរថាតើប្រធានាធិបតីអាមេរិក Joe Biden គួរតែជំរុញរុស្ស៊ី និងអ៊ុយក្រែនឆ្ពោះទៅរកការចរចាសន្តិភាពឬអត់នោះ Kirby បាននិយាយថា វាជាពេលវេលាសម្រាប់អាមេរិកបន្តគាំទ្រអ៊ុយក្រែន ហើយគោលដៅរបស់វ៉ាស៊ីនតោនគឺដើម្បីធ្វើឱ្យប្រាកដថាទីក្រុងកៀវនឹងអាចកំណត់ពីជ័យជំនះរបស់ខ្លួន។

មន្ត្រីជាន់ខ្ពស់ NSC បានបន្ថែមថា យើងមិនចង់ឃើញអ៊ុយក្រែនចាញ់រុស្ស៊ីទេ ហើយនេះជាមូលហេតុដែលយើងកំពុងបន្តប្រញាប់ប្រញាល់ផ្តល់ជំនួយ ខណៈមកដល់ពេលនេះ អាមេរិកបានសន្យាផ្តល់ជំនួយជាង ៧ពាន់លានដុល្លារដល់អ៊ុយក្រែនរួចហើយ។

ដោយឡែក នៅថ្ងៃដដែល អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា អាមេរិក និងសម្ព័ន្ធមិត្តនៅតែចាប់អារម្មណ៍លើការបន្តជម្លោះដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែន ដោយបណ្តាប្រទេសលោកខាងលិចហាក់កំពុងរារាំងរដ្ឋាភិបាលទីក្រុងគៀវ ពីពិចារណាការចរចាសន្តិភាព។

https://www.rt.com/news/558309-us-russia-ukraine-peace-talks/

ads banner