គ្រឿងញៀនជិត២០០គីឡូត្រូវបានដុតកម្ទេចចោល នៅខេត្តស្ទឹងត្រែង ក្រោយការបង្រ្កាប និងរឹបអូសបញ្ជូនទៅតុលាការ!

ស្ទឹងត្រែង៖ គ្រឿងញៀនយ៉ាងច្រើន ក្រោយពេលសមត្ថកិច្ចធ្វើការបង្រ្កាបបាន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តចំនួនបីគឺខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងមណ្ឌលគិរីត្រូវបានធ្វើការដុតកម្ទេចចោលនៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៦កក្កដានេះ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយគ្រឿងញៀន ក្នុងវិបត្ដិសុខភាព និងមនុស្សធម៌» ។

ការដុតកម្ទេចចោលនូវវត្ថុតាងគ្រឿងញៀនខាងលើ បានប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍ថាៈគ្រឿងញៀននាបច្ចុប្បន្ននេះ គឺមិនមានការថយចុះនោះទេ ហើយយើងត្រូវតែរួមគ្នាទប់ស្កាត់ រួមគ្នាបង្រ្កាប និងលុបបំបាត់ឬាំងអស់គ្នា ទើបមានការថយចុះ ។ នាយឧត្តមសេនីយ៍បញ្ជាក់ថាៈក្នុងចំណោមខេត្តភូ មិនភាគឥសាន គឺខេត្តស្ទឹងត្រែងជាខេត្តដែលមានបទល្មើសគ្រឿងញៀ នៅច្រើនជាងគេ ហើយក្រុមជនល្មើ សបានយកខេត្តមួយនេះ ជាគោលដៅក្នុងការចរាចរណ៍គ្រឿងញៀន ដើម្បីបន្តទៅកាន់ទីផ្សារក៏ដូចជាប្រទេសទី៣ ហើយថ្មីផងដែរ ក្រុមឧក្រិដ្ឋជនក៏បានយកប្រទេសកម្ពុជាធ្វើជាទីតាំងផលិតនិងចែកចាយគ្រឿងញៀនផងដែរ ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានសង្កត់ធ្ងន់ថាៈដើម្បីទទួលបានជោគជ័យក្នុងការបង្រ្កាប និងទប់ស្កាត់នូវរាល់ការសេព និងជួញដូរគ្រឿង
ញៀន ឲ្យមានប្រសិទ្ធភាព កម្លាំងសមត្ថកិច្ច ក៏ដូចជាជំនាញពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនសកម្មភាពបង្ក្រាបឲ្យបានកាន់តែខ្លាំងក្លាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថាៈវត្ថុតាងបទល្មើសគ្រឿងញៀន ដែលត្រូវដុតកម្ទេចចោល ដោយអាជ្ញាធរមានសមត្ថកិច្ចចូលរួមសហការគ្នារវាងខេត្តទាំង
៣ក្នុងពេលនេះ រួមមានដូចជាៈគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)មានទម្ងន់១៧៨,៣៦គីឡូក្រាម.គ្រឿងញៀនប្រភេទមេតំហ្វេមីន(WY)មានទម្ងន់៣៥,៤ក្រាម និងប្រភេទម្សៅក្រាមពណ៌ស មានទម្ងន់ ២៥៣,៥០ក្រាមផងដែរ ៕ដោយ៖ ដេង ម៉ាវិន

ads banner