ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញសម្ពោធការជួសជុលកែលម្អផ្លូវ ប្រវែង២៩គីឡូម៉ែត្រ តភ្ជាប់ពីផ្សារអូររាំងឪ ទៅក្រុងសួង

ត្បូងឃ្មុំ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធការជួសជុលកែលម្អផ្លូវ មានប្រវែង ២៩គីឡូម៉ែត្រ តភ្ជាប់ពីផ្សារអូររាំងឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ទៅក្រុងសួង ខេត្តកំពង់ចាម ដើម្បីជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងរដូវវស្សានេះ ។

ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម អ៊ាង សុផល្លែត ក៏បានក្រើនរំលឹកឲ្យអាជ្ញាធរមូលដ្ឋាន ក្រុមការងារ និង ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតថ្មី បន្តជម្រុញការងារចាក់វ៉ាក់សាំង ដូសជម្រុញជូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា ទាំងដូសទី៣ ,ទី៤ និងទី៥ ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំឲ្យអាជ្ញាធរ សមត្ថកិច្ច សូមបន្តអនុវត្តអោយបានល្អប្រសើរគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ជាពិសេសការលុបបំបាត់ការជួញដូរគ្រឿងញៀន ដោយលើកទឹកចិត្តចំពោះការបង្ក្រាបអ្នកចែកចាយគ្រឿងញៀន ក្នុង១ករណី ១លានរៀល និង ឧបត្ថម្ភឃុំដែលគ្មានគ្រឿងញៀនចំនួន ២០ លានរៀលក្នុង១ឃុំ ហើយកន្លងទៅថ្មីៗនេះ បានឧបត្ថម្ភជូនកងកម្លាំង និងប្រជាពលរដ្ឋ ដែលបានបង្រ្កាបបទល្មើសគ្រឿងញៀនគ្រប់រូបភាពបានចំនួន១៩លានរៀលរួចហើយ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត ៖ សូមក្រុមការងារទទួលបន្ទុកតាមឃុំនីមួយៗ រួមនឹងក្រុមប្រឹក្សាឃុំដែលទើបជាប់ឆ្នោតថ្មី រៀបចំកិច្ចប្រជុំកំណត់ផែនការអាទិភាព ចំនុចខ្លាំង ចំនុចខ្សោយ តាមឃុំទាំង៧ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមការងារថ្នាក់ជាតិ ពិភាក្សាជាមួយដៃគូរនានា សហការនិងគាំទ្រការលើកកម្ពស់ជីវភាពប្រជាជន និង អភិវឌ្ឍន៍ភូមិឃុំយើង អោយកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា ផ្លូវដែលកំពុងឈូសឆាយជាពេលនេះ ឆ្លងកាត់២ស្រុក និងក្រុង១ គឺស្រុកអូររាំងឪ ចំនួន៤ឃុំ ឃុំគងជ័យ ឃុំទួលសូភី ឃុំចក និងឃុំដំរិល។ស្រុកត្បូងឃ្មុំ ចំនួន២ឃុំគឺ ឃុំជីគរ ឃុំមង់រៀវ និង ក្រុងសួង៖ សង្កាត់សួង ៕ ដោយ៖ គ្រីសម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner