ប្រធានាធិបតីអ៊ុយក្រែន បង្ហាញអារម្មណ៍សោកសៅ ចំពោះលាឈប់ របស់នាយករដ្ឋមន្ត្រីអង់គ្លេស
កៀវ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោកវូឡូឌីមៀរ ហ្សេលេនស្គី )Volodymyr Zelenskyy )កាលពីថ្ងៃទី៧ កក្កដា ២០២២ បាន ទូរស័ព្ទ ទៅលោកនាយករដ្ឋមន្ត្រីអង់គ្លេស បូីស ចនសុន(Boris Johnson )បង្ហាញនូវភាពសោកសៅ ចំពោះការលាឈប់របស់លោក ជាមេដឹកនាំបក្សអភិរក្ស និង ឈានទៅរកការចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រីអង់គ្លេសទៀត។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានដកស្រង់សម្តីរបស់លោក Zelenskyy ថា «ពួកយើងទាំងអស់គ្នាបានដឹងដំណឹងនេះ ជាមួយភាព ក្រៀមក្រំ។ មិនត្រឹមតែខ្ញុំទេ ប៉ុន្តែថែមទាំងសង្គមអ៊ុយក្រែនទាំងមូល សុទ្ធតែអាណិត លោកនាយករដ្ឋមន្ត្រី ជាខ្លាំង។»
លោក Zelenskyy ថែមទាំងលើកឡើងពីការដឹងគុណរបស់ ប្រជាពលរដ្ឋអ៊ុយក្រែន ចំពោះលោកនាយករដ្ឋមន្ត្រី កន្លងមក ដែលជួយអ៊ុយក្រែន ចាប់តាំងពីមានបញ្ហាជាមួយរុស្ស៊ីមកទៀតផង។
អ្នកនាំពាក្យរបស់លោក Johnson បាននិយាយថា លោក Johnson សន្យានឹងលោក Zelenskyy ថា លោកនៅតែបន្តធ្វការជាដៃគូនានា ដើម្បីបញ្ចប់របាំងគ្រាប់ធញ្ញជាតិ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយគេដឹងថាប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឱ្យមានច្រករបៀងសមុទ្រសុវត្ថិភាព ដើម្បីនាំចេញគ្រាប់ធញ្ញជាតិ។
ប្រភពបន្តថា«ប្រធានាធិបតីZelenskyyបានអរគុណលោកនាយករដ្ឋមន្ត្រី ចំពោះសកម្មភាពជួយនានា ដល់អ៊ុយក្រែន ដោយថា ប្រជាជន អ៊ុយក្រែន ដឹងគុណចំពោះកិច្ចខំតខំប្រឹងប្រែងរបស់អង់គ្លេស។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ចប់ការសន្ទនា ជាមួយនឹង ពាក្យសរសើរលោកប្រធានាធិបតី ដោយនិយាយថា លោកគឺជាវីរបុរស អ្នកគ្រប់គ្នាស្រលាញ់លោក» ៕
ដោយ៖ សារ៉ាត


