អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើង ដល់៥៥៨,៥៣ លាន នាក់ និថស្លាប់៦,៣៦លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លង ជំងឺ កូវីដ១៩(COVID-19 )នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៥៨,៥៣១,៩២៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៣៦៨,៩០១ នាក់ និងជាសះស្បើយឡើងវិញ ៥៣២,០៣៦,៤១៣នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញ ថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាល់ ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ ដោយសារ ជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លង ជំងឺ COVID-19 ចំនួន ៩០,០៦៥,១៦៥នាក់ ស្លាប់ចំនួន ១,០៤៥,០៨០នាក់ និងជាសះស្បើយចំនួន ៨៥,៦២៤,៩៨២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃ អ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,៥៨៧,៣០២ នាក់ ស្លាប់ចំនួន ៥២៥,៣០៥នាក់ និងជាសះស្បើយ ៤២,៩២១,៩៧៧នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីលដដែល។ ប្រេស៊ីល មានអ្នកឆ្លង ៣២,៧៦១,០៤៥នាក់ ស្លាប់ ៦៧៣,១២៦នាក់ និងជាសះស្បើយ ៣១,០៩៤,៨០៥នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា


