អនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីស អះអាងថាស៊ីហ្គេមនៅហ្វីលីពីន អត្តពលិករបស់ខ្លួន នឹងអាចឈ្នះមេដាយ ជូនកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីស និងជាប្រធានអង្គភាពកីឡានករបាលជាតិ ឯកឧត្តម ជា ប៊ុនហេង អះអាងថា ស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន អត្តពលិករបស់ខ្លួននឹងអាចឈ្នះមេដាយមាស ប្រាក់ សំរឹទ្ធិ ជូនកម្ពុជា។

ការថ្លែងអះអាងបែបនេះ គ្រាដែលឯកឧត្តម ជា ប៊ុនហេង អញ្ជើញប្រគល់ថវិកាលើកទឹកចិត្តរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា ដល់អត្តពលិកសូហ្វតិនី្នស ដែលដណ្តើមបានមេដាយ ពីព្រឹត្តិការណ៍២ផ្សេងគ្នា គឺជើងឯកយុវជនអាស៊ី និងកីឡានិស្សិតសាកលវិទ្យាល័យអាស៊ី នាព្រឹកថ្ងៃទី៨ ខែតុលានេះ នៅទីលានហ្វឹកហាត់កីឡាសូហ្វតេនីស ក្នុងពហុកីឡដ្ឋានជាតិ។

ឯកឧត្តមអនុប្រធានទី១ បញ្ជាក់បន្ថែមថា តាមរយៈសមិទ្ធផលខាងលើនេះ និងធ្លាប់ចូលរួមប្រជែងព្រឹត្តិការណ៍ធំៗ ដូចជាក ម្រិតពិភពលោក និងកម្រិតអាស៊ី អត្តពលិកកីឡាសូហ្វតិនីសកម្ពុជា នឹងអាចដណ្តើមបានជឿជាក់មិនខាន។ ដោយបច្ចុប្បន្ន សហព័ន្ធកីឡាសូហ្វតិនីស មានកីឡាករ កីឡាការិនី ដែលមានសក្តានុពលខ្លាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី។ បើទោះបីជាមានសង្ឃឹមច្រើន ក្នុងការដណ្តើមមេដាយពីស៊ីហ្គេមឆ្នាំនេះ ក៏ដោយ ក៏ឯកឧត្តម ជា ប៊ុនហេង ក្រើនរំលឹកឲ្យអត្តពលិក បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីនាំយកមេដាយ ជូនកម្ពុជា និងអង្គភាពកីឡានគរបាលជាតិកម្ពុជា។

សូមបញ្ជាក់ថា ថវិកាលើកទឹកចិត្តរបស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ផ្ដល់ជូនដល់កីឡាករ កីឡាការិនីសូហ្វតិន្នីសកម្ពុជា ដែលបានមេដាយក្នុងការប្រកួតជើងឯកយុវជនអាស៊ី និងនិស្សិតសាកលវិទ្យាល័យអាស៊ីនាប្រទេសហ្វីលីពីនកន្លងមក។ ក្នុងនោះមេដាយមេដាយសំរឹទ្ធិ១គ្រឿង កីឡាករ កាន់ សោភ័ណ្ឌ។ ចំពោះ ជើងឯកយុវជនអាស៊ី ដណ្ដើមបានមេដាយសំរឹទ្ធិចំនួន៣គ្រឿង។

ដោយកីឡាករ សាយ សុចិត្រា វិញ្ញាសាឯកត្តជន ឯវិញ្ញាសាវាយគូយុវជន ដណ្តើមបានដោយកីឡាករ សំ ចាន់កាប៊ីន និងកីឡាករ សាយ សុចិត្រា ទទួលបានម្នាក់៣០០ដុល្លារ និងមេដាយសំរឹទ្ធិ ទី៣ដណ្តើមបានលើវិញ្ញាសាវាយក្រុមយុវជន៦នាក់ ទទួលបាន៩០០ដុល្លារ ចំពោះអ្នកមិនបានមេដាយបានម្នាក់ៗ១០០ដុល្លារដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner