ជនសង្ស័យបាញ់អតីតនាយករដ្ឋមន្ត្រីជប៉ុនធ្លាប់ធ្វើជាទាហានជើងទឹក
អត្ថបទដោយ៖
លន់ សារ៉ាត
ណារ៉ា៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK បានចេញផ្សាយថា ជនសង្ស័យជាខ្មាញ់កាំភ្លើងបាញ់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនសូ អាបេ ធ្លាប់ធ្វើជាទាហានជើងទឹកជប៉ុន រយៈពេល៣ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០០៥។
ជនសង្ស័យវ័យ ៤១ឆ្នាំ ឈ្មោះថា Yamagami Tetsuya ត្រូវបាននគរបាលចាប់ខ្លួន ពីបទមនុស្សឃាតដោយចេតនា។
រហូតដល់ រសៀលនេះ ស្ថានភាពរបស់លោក អាបេ មិនទាន់ត្រូវបានមានអ្វីថ្មីទេ គ្រាន់តែដឹងថា លោកមានស្ថានភាពធ្ងន់ធ្ងរ។
លោកត្រូវបានបាញ់ប្រហារ ក្នុងពេលថ្លែងសុន្ទរកថា នៅក្រុងណារ៉ា ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៨ កក្កដា ២០២២ ៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ