នាយករដ្ឋមន្រ្តីជប៉ុន៖ ការបាញ់ប្រហារលើលោក សិនហ្សូ អាបេ គឺជាទង្វើដែលមិនអាចលើកលែងទោសបានទេ

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា ថ្លែងថា ប្រទេសរបស់លោកកំពុងព្យាយាមស្វែងយល់ពីស្ថានភាពដ៏លំបាកនេះ (ករណីបាញ់ប្រហារលើលោក សិនហ្សូ អាបេ)។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះ លោក គីស៊ីដា បាននិយាយថា អាជ្ញាធរនឹងចាត់វិធានការសមស្របដើម្បីដោះស្រាយស្ថានភាព។ លោក គីស៊ីដា កំពុងថ្លែងទៅកាន់ប្រជាជាតិខ្លួនពីទីក្រុងតូក្យូ ខណៈដែលប្រទេសជប៉ុនបានឈានដល់លក្ខខណ្ឌជាមួយនឹងអំពើហិង្សានយោបាយដ៏កម្រមួយ។

លោក គីស៊ីដា បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា នេះជាទង្វើដែលមិនអាចលើកលែងទោសបាននោះទេ៕ ប្រភព៖ CNN ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner