សិក្ខាសាលាស្ដីពី «ការអនុវត្តវិជ្ជជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» នៅមន្ទីរព័ត៌មានខេត្តកំង់ឆ្នាំង

កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នេះនៅមន្ទីរ័ត៌មានខេត្តកំង់ឆ្នាំ ង រៀបចំសិក្ខាសាលាស្ដីពី «ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» សហការណ៍ជាមួយ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) ។

សិក្ខាសាលានេះប្រារព្ធ្វេីឡេីងក្រោមអធិបតីភាព ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងមានការចូលរួមពី ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីនៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្ត។

ឯកឧត្តម ម៉ម ឈឿម បានថ្លែងក្នុងឱកាសនេះថា សិក្ខាសាលាដែលបានរៀបចំឡើងនៅពេលនេះ មិនត្រឹមតែអាចពង្រឹងការអនុវត្តការងារ ប្រព័ន្ធ ផ្សព្វផ្សាយវិស័យព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាស ដល់មន្ត្រីផ្សព្វផ្សាយនៃមន្ទីរព័ត៌មាន អ្នកសារ ព័ត៌មាន បានយល់ដឹងបន្ថែមទៀតពី វិជ្ជាជីវៈ ក្រមសីលធម៌ និងសេរីភាពសារព័ត៌មាន ព្រមទាំងទទួលបានបទ ពិសោធន៍ និងបានពិភាក្សាគ្នា ពីបញ្ហាប្រឈមនានា ក្នុងពេលបំពេញការងារ របស់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងពិសេស
បន្តចូលរួមអនុវត្តការផ្តល់ព័ត៌មានបែបសន្តិភាពអហិង្សាក្នុងស្មារតីធ្វើឱ្យសង្គមជាតិកាន់តែទទួលបានការអភិវឌ្ឍន៍ មានការគោរពច្បាប់របបសារព័ត៌មាន ក្រមសីលធម៌និងវិជ្ជាជីវៈ ។

ឯកឧត្តម ម៉ម ឈឿម បន្តទៀត ថា សិក្ខាសាលាដ៏មានសារសំខាន់នេះ នឹងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពខ្ពស់ នូវកំណែទម្រង់ស៊ីជម្រៅ ដែលរដ្ឋាភិបាល បានដាក់ ចេញនៅក្នុងកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងសូម អរគុណចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន មន្ត្រីផ្សព្វផ្សាយនៃមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន និងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងមតិយោបល់ល្អៗ នឹងលើកឡើងនូវបញ្ហាប្រឈមនានា ពេលបំពេញការងារមកពិភាក្សា និងរួមគ្នារកដំណោះស្រាយសមស្រប ដោយផ្តោត
លើការលើកកម្ពស់វិស័យ ព័ត៌មាន អនុវត្តខ្លឹមសារសារព័ត៌មានសន្តិភាពនិងអហិង្សា នេះគឺជាការទទួលខុសត្រូវខ្ពស់និងបង្ហាញអោយ ឃើញពីការអភិវឌ្ឍវិស័យព័ត៌មាន នៅក្នុងប្រទេសកម្ពុជាផងដែរ ។

ឯកឧត្តមក៍បានណែនាំដល់មន្ត្រីផ្សព្វផ្សាយនៃមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន ទាំងអស់ ខិតខំអនុវត្តនូវអ្វីដែលមានសារៈសំខាន់ទទួលបាន
ពីកិច្ចពិភាក្សា ក្នុងសិក្ខាសាលានេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ អនុវត្តបានតាមវិជ្ជាជីវៈ ក្រមសីលធម៌សារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ របបសារព័ត៌មាននៃកម្ពុជា ពិសេសការ ដាក់បញ្ចូល “សារសន្តិភាព អហិង្សា” ចូលក្នុងអត្ថបទព័ត៌មានរបស់ខ្លួន ដើម្បីសង្គមមួយមិនមានអំពើហិង្សា អសន្តិសុខ អស្ថេរភាពសង្គម ដើម្បីជាកំលាំងជំរុញដ៏សំខាន់ ក្នុងការកសាងវប្បធម៌សន្តិភាពគ្រប់ទីកន្លែង ក្នុងសង្គមជាតិ យ៉ាងពិតប្រាកដ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner