គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៧គ.ម ពីបាត់ដំបងទៅកាន់ខេត្តកោះកុង សម្រេចបានជិត ៦៥%ហើយ

គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៧គ.ម ពីបាត់ដំបងទៅកាន់ខេត្តកោះកុង សម្រេចបានជិត ៦៥%ហើយ ដែលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៣ ។ នេះបើយោងតាមបរភព មរតកម្ពុជា ដែលបានបង្ហោះលើប្រព័ន្ធតេលេក្រាម ។

ផ្លូវជាតិលេខ១០មួយខ្សែនេះជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ទេសភាពធម្មជាតិព្រៃភ្នំដ៏ស្រស់ត្រកាល លើសពីការរំពឹងទុក ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត។

ការធ្វើដំណើរពីបាត់ដំបងទៅវាលវែងភ្នំ ១០០៥ អាចធ្វើដំណើរបានស្រួល តែការធ្វើដំណើរពីរង្វង់មូលប្រមោយ ទៅកោះកុង អាចនឹងជួបឧបសគ្គពេលភ្លៀងរអិលពិបាកធ្វើដំណើរ ៕ ប្រភព ៖ មរតក កម្ពុជា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner