សាលាពលទាហានទី៤ យោធភូមិភាគទី៤ បើកវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបញ្ជូនសារ

សៀមរាប៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបញ្ជូនសារ យោធភូមិភាគទី៤ នៅសាលាពលទាហានទី៤។

ឧត្តមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ បានបញ្ជាក់ថាការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ់ក្នុងឆ្នាំ២០២២ មានរយៈពេល ៩១ថ្ងៃ ដែលមានសិក្ខាកាមសរុបចំនួន ១៨០នាក់ ។ ដើម្បីពង្រឹងសម្ថភាពដល់នាយទាហាន នាយទាហានរង និងពលទាហានគ្រប់បណ្តាកងឯកភាពចំណុះយោធភូមិភាគទី៤ អោយកាន់តែយល់ច្បាស់ ស្ទាត់ជំនាញ អំពីការប្រើប្រាស់អាវុធថ្មើរជើង ចេះប្រើវិទ្យុទាក់ទងគ្រប់ប្រភេទ និងពេលបញ្ចប់វគ្គឲ្យទទួលបាននូវលទ្ធផលល្អ ។

តំណាងសិក្ខាកាមបានធ្វើការ ប្តេជ្ញាយកអស់ពីកម្លាំងកាយ ស្មារតី និងខិតខំប្រឹងប្រែងរៀនសូត្រហ្វឹកហាត់ បង្កើនសមត្ថភាព គុណភាព ប្រសិទ្ធភាព និងជៀសវាងឱ្យផុតពីការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហើយយកចិត្តទុកដាក់បំពេញនូវភារកិច្ចអោយបានជោគជ័យ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។

ឧត្តមសេនីយ៍ឯក ពៅ ហេង បានផ្តាំផ្ញើដល់ មេបញ្ជាការ មេបញ្ជាការរង យោធាចារ្យ នាយទាហាន នាទាហានរង ពលទាហាន និងកម្មសិក្សាការី ទាំងអស់ត្រូវចេះគោរពវិន័យ ស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវ និង ប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយរដ្ឋមន្ត្រីនាពេលអនាគត់ ៕ ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner