គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ជូនដំណឹង ស្ដីពីការចូលរួមកាន់មរណទុក្ខចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន

ភ្នំពេញ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធានស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ចូលរួមកាន់មរណទុក្ខចំពោះមរណភាព ឯកឧត្តម អាប ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយបង្ហូតទង់ជាតិពាក់កណ្ដាលដងរយៈពេល ០១ថ្ងៃ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹមថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រប់ស្ថាប័ន និងអនុវត្តប្រកបដោយស្មារតី ល្អប្រសើរ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner