ជនបាញ់ ប្រហារ លោក អាបេ ដំបូង ឡើយ ថា ចង់ប្រើគ្រឿងផ្ទុះ តែប្តូរចិត្តប្រើកាំភ្លើងវិញ

តូក្យូ៖ ប្រភពចុងក្រោយ នាល្ងាចថ្ងៃទី៩ កក្កដា បានឲ្យដឹងថា លោក Yamagami ជនសង្ស័យក្នុងករណីបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo បានប្រាប់នគរបាលថា ដំបូងឡើយលោកមានបំណងសម្លាប់ Abe ដោយប្រើគ្រឿងផ្ទុះ មុនពេលសម្រេចចិត្តប្រើកាំភ្លើងវិញ។

លោក Yamagami ក៏ត្រូវបានគេរាយការណ៍ថា លោកបានទៅកន្លែងយុទ្ធនាការផ្សេងទៀត រួមទាំងទីក្រុង Okayama មួយថ្ងៃមុន ដោយមានគោលដៅសម្លាប់ អតីតនាយករដ្ឋមន្ត្រីរូបនេះតែម្តង។

លោក Yamagami បាននិយាយថា លោកបានដឹង តាមរយៈគេហទំព័រមួយដែលថា លោក Abe នឹងមកទីក្រុង Nara ។

នគរបាលកំពុងរកមើលអ្វីដែលអាចបណ្តាលឱ្យ Yamagami ផ្លាស់ប្តូរគំនិតរបស់គាត់ពីការប្រើប្រាស់គ្រឿងផ្ទុះដើម្បីជ្រើសរើសកាំភ្លើង៕
ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner