រយៈពេល ៤៥ ឆ្នាំមកនេះ ស្ថានការណ៍បានផ្លាស់ប្ដូរ ប៉ុន្តែតួអង្គ ហ៊ុន សែន មិនបានផ្លាស់ប្ដូរទេ
ជាង៤០ឆ្នាំកន្លងមកនេះ បន្ទាប់ពីរបបយង់ឃ្នងខ្មែរក្រហមបានដួលរលំ កម្ពុជាបានឆ្លងកាត់ពេលវេលាយ៉ាងលំបាកពីដំណាក់កាលមួយទៅដំណាក់កាលមួយ ទម្រាំបានសុខសន្តិភាពដូចបច្ចុប្បន្ន ក្រោមការខិតខំប្រឹងប្រែងឥតងាករេរបស់បិតាស្ថាបនិកនៃសន្តិភាពតេជោ សែន។ សម្តេចតេជោ នៅតែជាជាអ្នកបម្រើដ៏ស្មោះត្រង់ ការពារ និងនៅរួមរស់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន បានសង្គ្រោះជីវិតប្រជាជនកម្ពុជាទាំងមូលពីជំងឺដ៏កាចសាហាវកូវីដ-១៩ ដោយទទួលជ័យជម្នះលើសមរភូមិក្នុងវិបត្តិជំងឺកូវីដ-១៩ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋទាំងអស់គ្នាអាចរស់នៅក្នុងជីវភាពប្រក្រតីឡើងវិញលើគ្រប់ផ្នែកគ្រប់វិស័យ និងគ្រប់ទីកន្លែង ព្រោះតែការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ ជាមួយនឹងយុទ្ធសាស្ត្រ និងវិធានការម៉ឺងម៉ាត់ជាច្រើន ត្រូវបានដាក់ចេញយ៉ាងលឿនរហ័សប្រកបដោយការទទួលខុសត្រូវច្បាស់លាស់ប្រាកដប្រជា និងចំគោលដៅ រហូតបានធ្វើឱ្យសភាពការណ៍មានភាពធូរស្រាលស្ងប់ស្ងាត់ និងអាចគ្រប់គ្រងបានដោយបានធ្វើឱ្យអត្រាឆ្លងប្រចាំថ្ងៃមានការធ្លាក់ចុះយ៉ាងគំហុគ ហើយអត្រាស្លាប់ក៏បានធ្លាក់មកដល់ចំនួនសូន្យ៕
#ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ឥស្សរជនឆ្នើមកម្ពុជា #សម្ដេចតេជោហ៊ុនសែន