ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកនឹងទទួលបានលាភសំណាងច្រើន សម្រាប់រាល់ការខិតខំប្រឹងប្រែងរបស់អ្នក។ ការជួយជ្រោមជ្រែងពីមនុស្សក្នុងរង្វង់ការងារ ក៏ដូចជាថ្នាក់លើមានច្រើន ដែលជាហេតុធ្វើឲ្យអ្នកអាចអនុវត្តការងារទៅតាមគម្រោងហើយ ទទួលបានផលទៅតាមក្តីប្រាថា្ន។ ជាក់ស្តែងលោកអ្នកអាចធ្វើឲ្យគេយល់ដឹងពីគោលគំនិត របស់អ្នកបានល្អតាមរយៈការធ្វើសន្ទរកថា ការចរចា និងពិភាក្សាលើករណីនោះ។ លើស ពីនេះសូមកុំខ្លាចក្នុងការប្រឈមទៅនឹងបរិស្ថានខាងក្រៅ ពីព្រោះឳកាសនៅទីនោះមាន ច្រើនហើយសុទ្ធតែមានស្ថេរភាព។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមបញ្ចប់ការងារដែលនៅសេសសល់ពីមុន ដោយមិនត្រូវការជំនួយ។ ប្រហែលជាលោកអ្នកពិបាកក្នុងការទាក់ទងខ្លះពីរយៈមនុស្ស ដែលនៅក្បែរលោកអ្នកខ្លាំងណាស់ ដូច្នេះយកល្អព្យាយាមបំពេញការងារដោយខ្លួន ឯង។ បើទោះបីជាអ្នកអាចនឹងជួបបញ្ហាខ្លះក្តី សូមចងចាំថាលោកអ្នកអាចធ្វើឲ្យការងារនោះ ទទួលបានផលសម្រេចដោយបទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួនផ្ទាល់។ ប៉ុន្តែទន្ទឹមនឹងនេះ សូមលោកអ្នកបង្ហាញការគោរពចំពោះគំនិតនៃការគ្រប់គ្រង បើទោះបីជាពេលខ្លះអ្នកមិន យល់ស្របទៅហ្នឹងគំនិតទាំងនោះក្តី។ ដោយឡែកទំនាក់ទំនងផ្ទាល់ខ្លួនមានភាពរលូន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងជួយការផ្លាស់ប្តូរយ៉ាង ច្រើនចំពោះរបត់ការងារ រួមទាំងការអនុវតន៍ផងដែរ។ ទំហំនៃការទទួលខុសត្រូវអាចមាន កាន់តែច្រើន ប៉ុន្តែលោកអ្នកក៏មិនអាចដាក់ចោលការងារទាំងអស់នោះបានដែរ ដោយសារ ការងារទាំងនោះជាប្រភពនៃភាពជោគជ័យនៅក្នុងពេលនេះ។ ជាទូទៅលោកអ្នកអាចស្នើសុំ ការជំនួយពីមនុស្សនៅក្បែរខ្លួនបានដោយមិនជំទាស់អ្វីទេ។ ក្នុងនោះ ប្រហែលជាអ្នកត្រូវធ្វើ ការសម្រេចចិត្តលើការងារធំ ពិសេសនៅពេលល្ងាច ហេតុនេះសូមព្យាយាមយល់ដឹងពីការ ងារឲ្យបានគ្រប់ជ្រុងជ្រោយ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យបោះបង់គោល ដៅនៅពេលនេះ។ លោកអ្នកកំពុងដើរនៅលើគន្លងផ្លូវដែលត្រឹមត្រូវណាស់ ដូច្នេះវាមិនមាន ហេតុផលអ្វីឲ្យអ្នកមានការសង្ស័យទៅលើហេតុការណ៍ណាមួយនោះទេ។ ក្នុងនោះ ប្រសិន បើអ្នកនឹងទទួលបានការផ្តល់ជូនចំពោះការងារ ឬផលប្រយោជន៍ណាមួយ ចូរមានការ ប្រយ័ត្នក្រែងការបោះបង់ការងារចាស់ មកទទួលយកការងារ ឬឳកាសថ្មីនាំឲ្យគ្មានស្ថេរភាព សូមចងចាំថា លោកអ្នកអាចទទួលបានប្រាក់ចំណេញ ឬទិន្នផលច្រើន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នករំពឹងថានឹងទទួលបានផល យ៉ាងល្អប្រសើរ ប៉ុន្តែស្ថានភាពនៅខាងក្រៅក៏ហាក់គំរាមកំហែងដល់ាការអនុវត្តការងារ របស់អ្នកដែរ។ លោកអ្នកមិនអាចមានការធ្វេសប្រហែសទៅលើករណីណាមួយទេ។ លើស ពីនេះ មិនត្រូវទុកការងារឲ្យនៅកក់កុញនៅលើតុរបស់អ្នកឡើយ។ ចូរព្យាយាមបញ្ចប់ ការងារដែលស្ថិតក្រោមបន្ទុក។ ទន្ទឹមនឹងនេះ រាល់បញ្ហាគឺត្រូវដោះស្រាយឲ្យបានឆាប់ ជាទីបំផុត។ ចំពោះបញ្ហានៅក្នុងថ្ងៃនេះអាចនឹងសាបរលាបទៅវិញបាន ដូច្នេះមិនគួរមាន ភាពតានតឹងពេកទេ គួរដោះស្រាយទៅតាមស្ថានភាពជាក់ស្តែង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់លោកអ្នកនឹងទទួលបានការជួយ ជ្រោមជ្រែងខ្ពស់ពីមនុស្សនៅក្នុងការិយាល័យរួមគ្នាក៏ដូចជាថ្នាក់លើ។ ផលប្រយោជន៍ដែល អ្នកនឹង ទទួលបានមានលំនឹងណាស់ ដូច្នេះសូមកុំមានការព្រួយបារម្ភ ឬសង្ស័យចំពោះ ការងារដែល អ្នកកំពុងតែអនុវត្តន៍។ ផ្ទុយទៅវិញ ប្រសិនបើអ្នករំពឹងថាចង់ផ្លាស់ប្តូរការងារ គឺអាចធ្វើទៅបានតាមបំណង ពីព្រោះទិន្នផលដែលអ្នកនឹងទទួលបានគឺមានភាពជាក់ លាក់។ ប៉ុន្តែក្នុងពេលស្របគ្នាសូមយកចិត្តទុកដាក់បន្ថែមទៅលើការងារ។ ចូរត្រៀម លក្ខណៈឲ្យបានគ្រប់គ្រាន់ជានិច្ចដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ប្រែប្រួលនានា។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលេនេះរាល់អាជីពរបស់អ្នកអាចរំពឹងថាមាន ស្ថេរភាពបំផុត។ លោកអ្នកជាអាជីវករអាចរកចំណូលបានច្រើន ដើម្បីបំពេញបន្ថែមកំរិត ហរិញ្ញវត្ថុ។ ហើយចំពោះលោកអ្នកជាបុគ្គលោករដ្ឋនិងឯកជនអាចបំពេញកិច្ចការងារបាន តាមគម្រោងផែនការដែលបានរៀបចំ ព្រមទាំងទាំងទទួលបានទិន្នផលខ្ពស់។ លើសពីនេះ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលលើការពិភាក្សា ចរចា ដែលមិនបណ្តាលឲ្យ បានភាពរឹងស្ទះ ហេតុដូច្នេះសូមគ្រប់គ្រងពេលវេលា ព្យាយាមបញ្ចប់ការងារដែលមាននៅ ក្នុងដៃ និងមានភាពអត់ធ្មត់បំផុត។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អបំផុតសម្រាប់លោកអ្នក ដែលធ្វើការងារជាមួយនឹងការលក់ចេញទិញចូលចលន និងអចលនទ្រព្យ។ លោកអ្នកអាច សូម្បីតែតថ្លៃចំពោះរបស់ទាំងអស់នោះ។ ប្រាក់ចំណេញក្នុងពេលនេះមានច្រើន ដែលធ្វើឲ្យ ស្ថានភាពហរិញ្ញវត្ថុរបស់អ្នកមានលំនឹងបំផុត។ ក្នុងនោះ លោកអ្នកជាអាជីវករក៏អាចធ្វើការ បណ្តាក់ទុន បើកហាងថ្មី និងចូលរួមក្នុងដំណើរបេសកកម្មជំនួញផងដែរ។ ចំពោះលោកអ្នក ជាមន្រ្តីរាជការ និងបុគ្គលិកឯកជននានាក៏នឹងអាចទទួលបានការផ្តល់ជូនដ៏ប្រសើរពីថ្នាក់ លើចំពោះការតម្លើងប្រាក់ឧបត្ថម្ភ និងឳកាសនានាដើម្បីភាពចម្រើនលូតលាស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំព្យាយាមធ្វើសកម្មភាព ឬផ្តួចផ្តើមការងារថ្មី ក្នុងពេលនេះ ពីព្រោះសកម្មភាពទាំងអស់របស់លោកអ្នកនឹងមិនទទួលបានគោរពកោត ក្រែងពីមិត្តរួមការងារ និងថា្នក់លើនោះទេ។ វានឹងប្រសើរជាងប្រសិនបើអ្នកយកផែនការ ដែលបាន រៀបចំកន្លងមក ដើម្បីពិនិត្យវាយតម្លៃជាថ្មី។ សូមលោកអ្នកផ្តោតអារម្មណ៍ជាមួយ ការងារ ជាជាងប្រើប្រាស់ពេលវេលាលើការចែចង់ និងការសន្ទនាដែលមិនបានប្រយោជន៍។ ក្រៅពី នេះសូមចងចាំថាអ្នកអាចស្ថិតនៅត្រង់ចំណុចកណ្តាលនៃការនិយាយដើម និង ឧបាយកល។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំលោកអ្នកមិឲ្យចុះចាញ់នឹង
ការល្បួងពីមនុស្សនៅក្បែរខ្លួន។ សូមប្រើប្រាស់ហេតុផល និងពត៌មានជាក់លាក់ជានិច្ចមុន ពេលអនុវត្តការងារ ឬចុះហត្ថលេខា និងធ្វើការសម្រេចចិត្តលើការងារ។ ក្នុងនោះទំនាក់ទំនង ក្នុងរង្វង់ការងារ ក៏ដូចជាសម្រាប់ជីវិតផ្ទាល់ខ្លួននឹងមានភាពរកាំរកូសបន្តិច ហេតុនេះជៀស វាងការនិយាយស្តីច្រើនពេក។ ភាពស្ងៀមស្ងាត់នឹងបញ្ចៀសបញ្ហា ហើយធ្វើឲ្យអ្នកអាចយល់ ដឹងពីការងារ ឬភាពប្រែប្រួលបានល្អ។ ក្រៅពីនេះ ប្រហែលជាលោកអ្នកមិនគួរមានការ សង្ស័យអ្វីច្រើននោះទេ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំកុំឲ្យអ្នកមានការតស៊ូបន្ថែម លើសពី នេះសូមមានជំនឿចិត្តលើខ្លួនឯង។ អាកប្បកិរិយាវិជ្ជមាននឹងរួមចំណែកដល់បរិយាកាស ទាក់ទងនឹងផ្នែកសម្ភារៈដ៏ល្អប្រសើរ។ លើសពីនេះលោកអ្នកមានពេលវេលាច្រើនក្នុងការ អនុវត្តការងារ ដូច្នេះជៀសវាងដាច់ខាតកុំធ្វើការសម្រេចចិត្តដោយប្រថុយប្រថាន។ កុំជឿ ដោយងាយ បើទោះបីជារូបភាពចំពោះមុខលោកអ្នកហាក់ច្បាស់លាស់ក្តី។ ដោយឡែក លោកអ្នកទទួល បានគំនិតប្រាជ្ញាដ៏រស់រវើក និងអាចបត់បែនទៅតាមស្ថានការណ៍បានល្អ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលតម្រូវឲ្យលោកអ្នកមានការប្រុង ប្រយ័ត្នលើការប្រើប្រាស់ពេលវេលា និងការសម្រេចកិច្ចលើកិច្ចការងារផ្សេងៗ។ កុំចាប់ផ្តើម ការងារសំខាន់នៅពេលនេះ ពីព្រោះការខិតខំប្រឹងប្រែងរបស់អ្នកហាក់ឥតប្រយោជន៍។ យក ល្អបន្តធ្វើសកម្មភាពដដែលដែលអ្នកកំពុងធ្វើរាល់ថ្ងៃ។ បើទោះបីជាផលចំណេញ និងភាព ជោគជ័យអាចមិនសមប្រាថ្នាក្តី គ៏វាល្មមគ្រប់គ្រាន់ឲ្យអ្នកសម្រួលស្ថានភាព និងធ្វើឲ្យកន្លង នូវភាពរឹងស្ទះមួយចំនួននៅក្នុងពេលនេះ។ សូមកុំគិតគូរ ឬមានការលំបាក ប៉ុន្តែចូរចំណាយ ពេលធ្វើកិច្ចការជានិច្ច។
ចំណាំៈ
ឆ្នាំទាំង៤ ជូត ខាល ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងថ្ងៃនេះមានបរិបូណ៍ ទាំងលុយកាក់ និងលាភសក្ការនានា។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់អ្នកធ្វើកិច្ចការងារទាំងឡាយ។ លោកអ្នកមានអំណោយផលក្នុងការពិភាក្សា ចរចា បញ្ចុះបញ្ចូល ព្រមទាំងអាចគ្រប់គ្រងក្រុមបានល្អប្រសើរផងដែរ។ ដែលកត្តានេះនឹងអាចជម្រុញដំណើរការរបស់អ្នកឲ្យបានទៅដល់គោលដៅក្នុងពេលលឿន និងជោគជ័យ។ ដោយឡែក បញ្ហាតូចតាចអាចនឹងកើតមានខ្លះ ប៉ុន្តែក៏មិនជះបញ្ហាធ្ងន់ធ្ងរដល់ការងារអ្នកទេ។ សូមប្រើប្រាស់វេលាដោយយកចិត្តទុកដាក់ ហើយហាមមិនឲ្យវាយតម្លៃអ្វីៗលឿនពេកនោះទេ។ ក្រៅពីនេះ លោក អ្នកអាចការពារគំនិតយោបល់របស់ខ្លួនប្រកបទៅដោយភាពរលូនបំផុត។ លើសពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកក៏នឹងទទួលបានភាពសុខដុមរមនាផងដែរ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចបំពេញរាល់ក្តី ស្រមៃរបស់ខ្លួន។ ការចាកចេញពីស្ថានភាពចាស់ ការផ្លាស់ប្តូរការងារ និងទីកន្លែងថ្មីគឺអាច ធ្វើទៅបានដោយងាយស្រួល ដោយសារស្ថានភាពដែលនៅខាងក្រៅមានស្ថេរភាពបំផុត។ លោកអ្នកអាចធ្វើឲ្យមនុស្សជាច្រើន គោរពស្រលាញ់ និងធ្វើតាមទស្សនរបស់អ្នកបានល្អ ដូច្នេះប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគឺកាន់តែប្រសើរ។ លើសពីនេះ លោកអ្នកទទួលបានអារម្មណ៍ និងគំនិតវិជ្ជមាន។ ភាគច្រើនអ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សនៅជុំវិញខ្លួនដោយត្រឹមត្រូវ និងងាយស្រួល ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សូមធ្វើសកម្មភាពដោយការប្រុងប្រយ័ត្ន និងទន់ភ្លន់។ ក្រៅពីនេះ លោកក៏គួរប្រយ័ត្នចំពោះជំងឺដង្កាត់ខ្លះៗផងដែរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ប្រតិបត្តិការណ៍ធំដុំនោះទេ។ សូមដាក់កំរិតខ្លួនឯងសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុសូម្បីតែករណី ឬវិក្កយបត្រតូចតាចក៏ដោយ។ ព្យាយាមបំពេញការងារអោយបានល្អ ជ្រើសរើសការងារជា អាទិភាព ហើយមិនគួរចំណាយពេលវេលាចោលដោយឥតប្រយោជន៍ទៅលើការនិយាយ ដើមចុង រួមទាំងការសង្ស័យដែលគ្មានមូលដ្ឋានពត៌មាន។ ហោរាណែនាំឲ្យបដិសេធការរិះគន់ ឬសង្ស័យខ្លួនឯង បើអាចធ្វើបាន គឺអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី និងអារម្មណ៍ទន់ភ្លន់ជាមួយអ្នកដទៃ។
ចំណាំ៖
ឆ្នាំទាំង៦ ជូត ឆ្លូវ ថោះ មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ ការចាកចេញដំណើរបេសកកម្ម ដ៏ជោគជ័យនឹងកើតឡើយ។ លោកអ្នកទទួលបានភាពចម្រើនលូតលាស់ និងស្ថេរភាពដ៏ ប្រសើរ។