ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជិត ២ពាន់នាក់ទៀត និងស្លាប់ ២៤នាក់បន្ថែមទៀត

បាងកក៖ នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាលថៃបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៨១១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,២៦៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី១១ កក្កដា ថៃមានករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤.៥៤លានករណី ក្នុងនោះ មានអ្នកស្លាប់ ៣០,៨៥៩នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៤៩លាននាក់៕ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner