ក្រុមសម្ព័ន្ធយុវជនស្ម័គចិត្តដើម្បីសង្គម ចុះអនុស្សរណៈ ជាមួយ ក្រុមហ៊ុនពីរ ដើម្បីផ្តល់ឱកាសដល់យុវជន សិស្សនិស្សិត និង ប្រជាពលរដ្ឋ ឱ្យមានការងារធ្វើ និងអាជីពច្បាស់លាស់
ភ្នំពេញ៖ ក្រុមសម្ព័ន្ធយុវជនស្ម័គចិត្តដើម្បីសង្គម បានចុះអនុស្សរណៈ យោគយល់គ្នាក្រុមហ៊ុន GC MALL សាលាស្រាក្រលុកកម្ពុជា និង ភោជនីយដ្ឋានឌីផាក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ។ការចុះ ហត្ថលេខានេះគឺ ដើម្បីអភិវឌ្ឍន៍ ធនធានមនុស្ស ផ្នែកបច្ចេកវិទ្យា ភាសាបរទេស ជំនាញសាក្រលុក ទីផ្សារបណ្ដាញ និងប្រព័ន្ធសេដ្ឋកិច្ច សកល ក្នុងន័យផ្តល់ឱកាសដល់យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋ ឱ្យមានការងារធ្វើ និងអាជីពច្បាស់លាស់ក្នុងពេលបច្ចុប្បន្ន និងអនាគត ។
លោកសាស្ត្រាចារ្យបណ្ឌិត ជឿង គីមជាង ប្រធានក្រុមសម្ព័ន្ធយុវជន ស្ម័គ្រចិត្តដើម្បីសង្គម បានបញ្ជាក់ថា អនុស្សរណៈយោគយល់ គ្នានា ពេលនេះ គឺក្នុងគោលបំណងរួបរួមសាមគ្គីភាព មិត្តភាព និងភក្តីភាព ដើម្បីពង្រីក និងពង្រឹងការទំនាក់ទំនងល្អរវាងជាដៃគូល្អទាំងសាងខាង បង្កើនកិច្ចសហប្រតិបត្តិការយោគយល់គ្នាទៅវិញទៅមក ដើម្បីជួយ ផ្តល់ឱកាសដល់សមាជិកសមាជិកា យុវជនស្ម័គ្រចិត្ត សកម្មជន សិស្សនិស្សិត និងប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល ក្នុងការសិក្សារៀនសូត្របន្ថែមទៀត លើជំនាញវិជ្ជាជីវ: វគ្គខ្លីៗ ដូចជា វគ្គភាសាបរទេស ,វគ្គបច្ចេកវិទ្យាកុំព្យូទ័រ ,វគ្គជំនាញស្រាក្រលុកកម្ពុជា គាំទ្រលើវិស័យទេសចរណ៍, វគ្គគ្រប់គ្រងធនធានមនុស្ស, វគ្គរដ្ឋបាល, វគ្គគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ, វគ្គទីផ្សារបណ្តាញអនឡាញ វគ្គសិក្សា ពីបំណិនជីវិតឱ្យមានគោលដៅច្បាស់លាស់ និងសីលធម៌រស់នៅល្អ និងជាពិសេសសិក្សាពីវគ្គប្រព័ន្ធសេដ្ឋកិច្ចសកលជាដើម ។
លោក ជឿង គីមជាង បន្តថា ម្យ៉ាងវិញទៀត ក៏ដើម្បីជួយដល់សមាជិក សមាជិកាយុវជនស្ម័គ្រចិត្តទាំងអស់ សិស្សនិស្សិត និងប្រជាពលរដ្ឋ ឱ្យមានជំនាញ អាជីពច្បាស់លាស់ និងងាយស្រួលក្នុងការរកការងារធ្វើ ប្រកបអាជីវកម្ម ស្របតាមគោលនយោបាយរបស់ប្រមុខថ្នាក់ ដឹកនាំ រាជរដ្ឋាភិបាល កម្ពុជា “ប្រជាពលរដ្ឋម្នាក់ត្រូវមានជំនាញ មួយ ច្បាស់លាស់ និងអាជីពផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ជួយគ្រួសារ និងសង្គមជាតិយើង ឱ្យកាន់តែមានភាពរីកចម្រើន ជឿនលឿង រុងរឿង ប្រកបដោយនិរន្តរ៍ភាព”។
លោក ប្រធានក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម ក៏បានថ្លែង អំណរគុណ ដល់ថ្នាក់ដឹកនាំ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធសេរីភាពក្នុងការរស់នៅ អាចប្រកបអាជីវកម្មដោយភាពងាយស្រួល។
លោកក៏បានថ្លែងអំណរគុណ ដល់ឯកឧត្តម ហ៊ុន ម៉ានី ប្រធា នសហភាព សហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម នួន ផារ័ត្ន រួមទាំង ថ្នាក់ដឹកយុវជន និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានរួម ចំណែកគាំទ្រក្នុងវិស័យកិច្ចការងារ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងជួយប្រទេសជាតិយើង ឱ្យមានការអភិវឌ្ឍបន្ថែមទៀត ៕
ដោយ៖ វណ្ណលុក






