ដំណឹងល្អ! តម្លៃប្រេងសាំង ចុះ ៥៥០រៀល និងប្រេងម៉ាស៊ូត ៦០០រៀល ក្នុង ១លីត្រ

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានកំណត់តម្លៃប្រេងសាំងនៅកម្ពុជា ត្រូវលក់តម្លៃ ៥ ២៥០រៀល ចុះថ្លៃ ៥៥០រៀល និងប្រេងម៉ាស៊ូតលក់ ៥ ៦០០រៀល ចុះថ្លៃ ៦០០រៀល ក្នុងមួយលីត្រ បើធៀបនឹង១០ថ្ងៃកន្លងទៅ ។

សូមបញ្ជាក់ថា ផ្អែកតាមតម្លៃធម្យមប្រេងឥន្ទនៈលើទីផ្សារអត្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី១១ ដល់២០ ខែកក្កដា ឆ្នាំ២០២២ នឹងត្រូវលក់ ៥ ៥១៥រៀល និងតម្លៃប្រេងម៉ាស៊ូតលក់ ៥ ៨៦៥រៀល ក្នុងមួយលីត្រ។

ការកំណត់បែបនេះ គឺដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ ក្នុងមួយលីត្រ។ ដូច្នេះតម្លៃប្រេងសាំង លក់តម្លៃ ៥ ២៥០រៀល និងប្រេងម៉ាស៊ូតលក់ ៥ ៦០០រៀល ក្នុងមួយលីត្រ ៕ ដោយ ៖ ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner