ឧត្តមសេនីយ៍ទោសោម ស៊ុនអញ្ជើញបើកវគ្គហ្វឹកហ្វឺនរៀនសូត្របំប៉នម្ចាស់ការជូននាយទាហាននិងពលទាហាន ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងក្នុងការការពារបូរណភាពទឹកដី
ខេត្តកំពង់ធំ ៖ ដើម្បីឲ្យកងកម្លាំងទទួលបាននូវគុណភាព មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារជាតិ ការពារបូរណភាពទឹកដី ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងមេបញ្ជាការរង នាយទាហាន បានអញ្ជើញបើកវគ្គហ្វឹកហ្វឺន រៀនសូត្របំប៉នម្ចាស់ការរយៈពេលខ្លី ជូនដល់កងកម្លាំងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ១០៧នាក់ ដែលអញ្ចើញមកពីបណ្តាអង្គភាពផ្នែកសឹករង ស្រុកក្រុង វរៈសេនាតូចទាំងពីរ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងវរសេនាតូចលេខ១ នៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិការរង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បានបញ្ជាក់ពីសមាសភាពគណៈកម្មការគ្រប់វគ្គ គ្រូយោធាចារ្យ និងសិក្ខាកាមដែលត្រូវចូលរួមសរុប ១៣២នាក់ក្នុងនោះមានសិក្ខាកាម១០៧ នាក់ ដំណើរការហ្វឹកហ្វឺនរៀនសូត្របំប៉នរយៈពេល២០ថ្ងៃ ដោយត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះតទៅ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា បានអនុវត្តតាមផែនការហ្វឹកហ្វឺនរៀនសូត្រ របស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរ ភូមិន្ទ និងឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ តំម្រូវឲ្យបើកវគ្គហ្វឹកហ្វឺនបំប៉នម្ចាស់ការរៀនសូត្រដល់អង្គភាព និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងគណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺនរៀនសូត្រ ដែលបានរៀបចំកម្មវិធីបើកវគ្គ បានល្អប្រសើរ ស្របតាមផែនការរបស់ថ្នាក់លើដែលបានដាក់ចេញ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់សិក្ខាកាមត្រូវយកអស់កម្លាំងកាយចិត្ត ដើម្បីសិក្សារៀនសូត្រ ក្រេបយកចំណេះដឹងតាមខ្លឹមសារមេរៀន និងកាលវិភាគរៀនសូត្រ ដោយត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ដែលបានដាក់ចេញនឹងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង ៣កុំ របស់សម្ដេចតេជោហ៊ុន សែន ក្នុងការបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។
បន្ទាប់ពី លោកនាយចំណង់ ឈួន រ៉ុម តំណាងឱ្យសិក្ខាកាម បានប្ដេជ្ញាចិត្តគោរពឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា និងខំរៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីយកទៅបម្រើការនៅតាមអង្គភាពឲ្យទទួលបានលទ្ធផលល្អរួចមក ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភថវិកាចំនួន ២.១០០.០០០រៀល .មីជាតិចំនួន ៥០កេស អង្ករចំនួន៥០០គីឡូក្រាម សម្រាប់ផ្គត់ផ្គង់បន្ថែមលើគោលរបប ដែលបានកំណត់ និងបានឧបត្ថម្ភបរិក្ខាពេទ្យ សម្រាប់ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងវគ្គរៀនសូត្រ និង សម្រាប់ប្រើប្រាស់នៅតាមបណ្ដាអង្គភាពផងដែរ ៕ ដោយ ប៊ុន រដ្ឋា









