សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយជនពិការភ្នែក ចំនួន ១០រូប នៃសមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គែម នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបដោយផ្ទាល់ និងសំណេះសំណាលជាមួយជនពិការភ្នែកចំនួន ១០រូប នៃសមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ ដែលមានទីតាំងទល់មុខសណ្ឋាគារសុខា រ៉េស៊ីដង់ភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការសាកសួរដោយផ្ទាល់ពីដំណើរការ និងនិរន្តភាព របស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ ពិសេសជុំវិញការបើកទីស្នាក់ការ បម្រើសេវាម៉ាស្សាធ្វើសរសៃរបស់ជនពិការភ្នែក ក្រៅអំពីការងារមួយចំនួន ទាក់ទិនទៅនឹងការងាររបស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ។

តំណាងជនពិការភ្នែកទាំង១០រូប មានប្រសាសន៍ជម្រាបជូនសម្តេចតេជោថា ក្រៅពីការងាររបស់សមាគម ជនពិការបានរៀនពីវិធីម៉ាស្សា និងបានជួលទីតាំងនេះប្រកបរបរបន្ថែមលើអ្វីដែល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយឧបត្ថម្ភដូចជាប្រាក់ខែ របរអង្គរ ជាដើម។

ជាមួយនឹងការអញ្ជើញពិនិត្យដោយផ្ទាល់នោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបន្តជួយដល់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ នូវអ្វីដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានជួយកាលពីពេលកន្លងមក ហើយនៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចតេជោ បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល និង ១ពាន់ដុល្លារ ជូនដល់ជនពិការ និងជូនដល់និរន្តរភាពរបស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សម្លេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner