សង្ស័យផ្ទុះសេខ្សែភ្លើងឆាបឆេះផ្ទះមួយខ្នង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បានសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានអគ្គិភ័យមួយសង្ស័យផ្ទុះសេខ្សែភ្លើងឆាបឆេះផ្ទះមួយខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ម៉ៅសេទុង ជាប់នឹងស្តុបបូកគោ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីរសមត្ថកិច្ច បានឲ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីរខាងក្នុងផ្ទះមួយខ្នងទុកចោលគ្មានមនុស្សរស់នៅ ដោយសង្ស័យថាមកពីរផ្ទុះសេខ្សែភ្លើងឆាបឆេះនៅខាងក្នុងផ្ទះជាន់ខាងក្រោម បណ្តាលឱ្យបង្កជាអណ្តាតភ្លើងឆាបឆេះឡើង ទេីបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ ក្នុងករណីគ្រោះអគ្គិភ័យនេះ មិនបង្កឲ្យមាននណារម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតសម្ភារបន្តិចបន្តួចមួយចំនួនប៉ុណ្ណោះ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ទៅវិញជាស្ថាពរ ដោយប្រើពេលវេលារយ:ពេល២៥នាទី ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន៣គ្រឿង របស់ការិយាល័យនគរបាលនគរបាលបង្កានឹងពន្លត់អគ្គិភ័យ៕ អត្ថបទដោយ ៖ ឆៃ ហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner