លោកជំទាវ ដួង វណ្ណា ទទួលអំណោយរបស់សប្បុរសជន ជូនដល់សមាគមន៍នារី ដើម្បីអភិវឌ្ឍន៍ខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានកិត្តយសសមាគមន៍នារីដើម្បីអភិវឌ្ឍន៍ ខេត្តស្វាយរៀង និងសហការី នៅព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២០ បានដឹកនាំក្រុមការងារទទួលអំណោយពីលោក លឹម ហេង មាន អង្ករ ត្រីខ ទឹកស៊ីអ៊ីវ ដែលសរុបថវិកាចំនួន ១៦ លាន រៀល  ផ្តល់ជូនសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង ដើម្បីចែកជូនជនងាយរងគ្រោះនៅក្នុងខេត្ត ។

លោកជំទាវ ដួង វណ្ណា បានថ្លែងអំណរគុណដល់លោក លឹម ហេង ក៏ដូចជាសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគនូវអំណោយ ផ្តល់ឱ្យសមាគមនារីកម្ពុជាដើម្បីសន្តិភាពនឹងអភិវឌ្ឍន៍ខេត្តស្វាយរៀង ដើម្បីគាំទ្រដល់ការងារជួយសង្គ្រោះដល់ ស្ត្រីមេម៉ាយ ចាស់ជរា គ្រួសារមានជីវភាពខ្វះខាត ដែលទាំងនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក ។

លោកជំទាវបានបន្តថាអំណោយដែលផ្តល់ជូននាពេលនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តនឹងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ រួមទាំងការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ ។ លោកជំទាវបានបន្តទៀតថាក្នុងកាលៈទេសៈប្រទេសកម្ពុជា កំពុងទប់ស្កាត់បង្ការជំងឺកូវីដ ១៩ នេះក៏ មានសប្បុរសជនជាច្រើនបានជួយដល់រាជរដ្ឋាភិបាលកម្ពុជា ជួយជាច្រើនកន្លែងដូចជានៅខេត្តស្វាយរៀងយើងនេះ ។

ហើយនេះជាសប្បុរសធម៌ និងគុណធម៌យ៉ាងជ្រាវជ្រៅគឺ មិនអាចបំភ្លេចបានទេនៅចងចាំជានិច្ច ហើយប្រែក្លាយនូវការយកចិត្តទុកដាក់គិតគូររបស់សប្បុរសជន និងជួយពាំនាំនូវទឹកដ៏ប្រពៃណីនេះជូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ។ បន្ទាប់មក លោកជំទាវ បានដឹកនាំក្រុមការងារសមាគមន៍នារី ចុះពិនិត្យការចិញ្ចឹមសត្វ ដាំដំណាំរបស់កងរាជអាវុធហត្ថខេត្ត ដែលកំពុងតែប្រមូលផលដើម្បីផ្គត់ផ្គង់ដល់អង្គភាព ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner