សាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះធម្មលិខិតលាស់ ទ្បាយ ធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ (Video Inside)

អត្ថបទដោយ៖
ឆាយ រត្ថា

បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យ សម្តេចព្រះធម្មលិខិតលាស់ ទ្បាយ សន្សំកុសល ស្ថិតនៅក្នុងបរិវេណវត្តសន្សំកុសល សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

អគារពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះធម្មលិខិត លាស់ ឡាយដែលបានសម្ពោធថ្ងៃនេះ គឺជា ការផ្តួចផ្តើមតាមព្រះរាជបណ្តាំរបស់សម្តេចព្រះធម្មលិខិត លាស់ ឡាយ កាលព្រះអង្គនៅមាន ព្រះជន្ម។ ព្រះអង្គមានព្រះបំណងចង់កសាងអគារពុទ្ធិកអនុវិទ្យាល័យថ្មីមួយ ដើម្បីបម្រើជា ឧត្តមប្រយោជន៍ដល់ជាតិ និងសាសនា។

បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានថ្លែងបង្ហាញក្តីត្រេកអរ និងអបអរសាទរចំពោះ ការ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះធម្មលិខិត លាស់ ឡាយ ដែលបម្រើឱ្យតម្រូវការការងារជាក់ស្តែងប្រចាំថ្ងៃរបស់សាលា និងការសិក្សារបស់ សមណសិស្ស និងសិស្សានុសិស្ស ក្នុងបុព្វហេតុនៃការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យ ក្លាយជាបណ្ឌិតបញ្ញវ័ន្ត ដែលជាមូលធនមនុស្សដ៏ចាំបាច់សម្រាប់ដំណើរការកសាងអភិវឌ្ឍ សង្គមជាតិ។

បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការរលឹកនឹកគុណ និងឧទ្ទិសបុណ្យកុសលជូនដល់ព្រះ វិញ្ញាណក្ខន្ធរបស់សម្តេចព្រះធម្មលិខិត លាស់ ទ្បាយ ដែលបានខិតខំជួយកសាងសមិទ្ធផល យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងវត្តសន្សំកុសលនេះ សម្រាប់បន្សល់ទុកជាកេរដំណែលដល់ អ្នកជំនាន់ក្រោយ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងក្រេបជញ្ជក់ចំណេះវិជ្ជាទាំងផ្នែក ពុទ្ធចក្រ និងអាណាចក្រ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner