ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ចុះអនុស្សរណៈជាមួយថៃ ដើម្បីរួមគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសរួមគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន សំដៅការពារផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ការចុះអនុស្សរណៈនេះធ្វើឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយលោក ជ័យវុធ ថាណាកាម៉ានុសន (Chaiwut Thanakamanusorn) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថលថៃ ដោយមានការចូលរួមពីលោក ផាន់យ៉ារ៉ាក់ ពលទ័ព (Panyarak Poolthup) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថៃប្រចាំកម្ពុជា និងតំណាងមកពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីរាជការនៃក្រសួងទាំងពីរផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់ថា «អនុស្សរណៈនៃការយោគយល់នេះមានទិសដៅសំខាន់ពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ជាពិសេសរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ភាគីទាំងពីរបានបញ្ជាក់ពីជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងធ្វើឱ្យទំនាក់ទនងដែលមានស្រាប់កាន់តែរឹងមាំ និងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក រវាងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការរួមគ្នាដោះស្រាយការឆបោកតាមប្រព័ន្ធអនឡាញ ៕ ដោយ៖លីដា
Soc. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ចុះអនុស្សរណៈជាមួយថៃ ដើម្បីរួមគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសរួមគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន សំដៅការពារផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។